**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ក្រសួងអប់រំកម្ពុជា និងអង្គការសកម្មភាពដើម្បីកុមារ (APLE) ចុះអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោង «លើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិតក្នុងការអប់រំ»

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសកម្មភាពដើម្បីកុមារ (APLE) លើគម្រោង”លើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិតក្នុងការអប់រំ” និងមានការចូលរួមពី ប្រតិភូអង្គការសកម្មភាពដើម្បីកុមារ ដឹកនាំដោយ លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ(APLE) ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ។

គម្រោងនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាព និងធនធាន ដើម្បីលើកកម្ពស់ការអប់រំអំពីសុវត្ថិភាពអ៊ីនធឺណិតនៅក្នុងសាលារៀន សំដៅចូលរួមបង្ការ-ទប់ស្កាត់ការរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ក៏ដូចជា ជំរុញការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធដូចជា គ្រូបង្រៀន បុគ្គលិកអប់រំ ឪពុកម្តាយ សហគមន៍ និងកុមារ ក្នុងការធានាឱ្យបាននូវបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព និងការគាំពារ។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការសកម្មភាពដើម្បីកុមារ ដែលបានសហការជាមួយក្រសួងអប់រំលើគម្រោងជាច្រើននាពេលកន្លងមក ជាពិសេសទៅលើគម្រោងនេះផ្ទាល់ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សតាមប្រព័ន្ធអ៊ីនធឺណិតដែលជាបញ្ហាសំខាន់មួយនៅក្នុងសង្គមបច្ចុប្បន្ន។ ជាមួយនេះដែរ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ឱ្យរៀបចំផ្សព្វផ្សាយចំណេះដឹង និងមាតិកាសំខាន់ៗដែលខ្លីហើយខ្លឹម ដោយអាចផលិតជាខ្លឹបវីដេអូខ្លីៗដែលមានអត្ថន័យពេញលេញ ដើម្បីផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមឱ្យបានទូលំទូលាយ ជាពិសេសទៅដល់ភាគីពាក់ព័ន្ធដូចជា គ្រូបង្រៀន បុគ្គលិកអប់រំ ឪពុកម្តាយ សហគមន៍ និងកុមារ ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹង និងយល់ដឹងកាន់តែច្បាស់ពីបញ្ហានេះ ក៏ដូចជាវិធានការបង្ការផ្សេងៗ ក្នុងគោលដៅធានាបាននូវនិរន្តភាពនៅក្នុងការអនុវត្ត។

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ រដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ក្រសួងអប់រំ និងក្រុមការងារអង្គការសកម្មភាពដើម្បីកុមារ ដែលបានខិតខំប្រឹងប្រែង សហការគ្នាបានយ៉ាងល្អរហូតដល់សម្រេចបាននូវការចាប់ផ្តើមនៃគម្រោងដ៏មានសារៈសំខាន់នេះ និងបានគូសបញ្ជាក់ថា គម្រោងនេះបានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា រវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសកម្មភាពដើម្បីកុមារ(APLE) ក្នុងការពង្រឹងការអប់រំអំពីសុវត្ថិភាពអ៊ីនធឺណិតដើម្បីបង្ការទប់ស្កាត់ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ៕

អត្ថបទដែលជាប់ទាក់ទង