**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី

រុស្ស៊ី បោះមួយជំហានទៀតឆ្ពោះទៅ រកការទទួលស្គាល់ រដ្ឋាភិបាលតាលីបង់ នៅអាហ្វហ្គានីស្ថាន

មូស្គូ៖ រុស្ស៊ី នៅថ្ងៃអង្គារនេះបានឈានមួ​យជំហានទៀត ឆ្ពោះទៅរកការទទួលស្គាល់រដ្ឋាភិបាលតាលីបង់ នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីសភារុស្ស៊ី បានអនុម័តច្បាប់មួយ ដែលអាចនឹងធ្វើឱ្យរដ្ឋាភិបាលអាចដកក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

បច្ចុប្បន្ន មិនទាន់មានប្រទេសណាមួយ ទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ដែលបានឡើងកាន់អំណាច កាលពីឆ្នាំ២០២១ នៅឡើយទេ។ ប៉ុន្តែ រុស្ស៊ី បាននិងកំពុងពង្រឹងទំនាក់ទំនង ជាមួយក្រុមតាលីបង់ ដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានហៅថា ជា «សម្ព័ន្ធមិត្ត» ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

ទីក្រុងមូស្គូមើលឃើញការគំរាមកំហែងផ្នែកសន្តិសុខ ពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលមានមូលដ្ឋាននៅក្នុងបណ្តាប្រទេសជាច្រើន ចាប់ពីអាហ្វហ្គានីស្ថានរហូតដល់មជ្ឈិមបូព៌ា ជាកន្លែងដែលរុស្ស៊ីបានបាត់បង់សម្ព័ន្ធមិត្តដ៏សំខាន់មួយក្នុងសប្តាហ៍នេះ ជាមួយនឹងការផ្តួលរំលំប្រធានាធិបតីស៊ីរី Bashar al-Assad ។

ទោះជាយ៉ាងណា លោកខាងលិច បានរិះគន់រុស្ស៊ី ចំពោះការពង្រឹងទំនាក់ទំនង ជាមួយក្រុមតាលីបង់ ដោយលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងការគាបសង្កត់យ៉ាងធ្ងន់ធ្ងរលើសិទ្ធិស្ត្រី។

គួរបញ្ជាក់ថា រុស្ស៊ីធ្លាប់មានបទពិសោធន៍ជូរចត់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កាលពីសម័យសង្រ្គាមត្រជាក់ កងទ័ពសូវៀត បានចូលលុកលុយអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ១៩៧៩ ដើម្បីគាំទ្ររដ្ឋាភិបាលកុម្មុយនិស្ត។ ប៉ុន្តែ កងទ័ពសូវៀតបានជាប់គាំង ក្នុងសង្រ្គាមអូសបន្លាយជាមួយក្រុមឧទ្ទាម Mujahideen ដែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។សង្គ្រាមនេះ បានបណ្តាលឱ្យមានការស្លាប់ និងរបួស យ៉ាងច្រើន និងបានបញ្ចប់ ដោយការដកទ័ពសូវៀត ចេញពីអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ១៩៨៩៕

អត្ថបទដែលជាប់ទាក់ទង