**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំស្តីពីការកាត់ចំណីផ្លូវ អូរ និងប្រឡាយ ក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភ្នំពេញ៖ លោក ព្រំ វណ្ណៈ អភិបាលរងខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំស្តីពីការកាត់ចំណីផ្លូវ អូរ និងប្រឡាយ ក្នុងតំបន់វិនិច្ឆ័យចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាននិង ភូមិលើ ភូមិ អន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ថ្លែងដឹកនាំកិច្ចប្រជុំ លោក ព្រំ វណ្ណៈ អភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក៏ដូចជាក្រសួងរៀបចំដែនដីបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញផ្តល់សេវាដីធ្លីជូនប្រជាពលរដ្ឋឱ្យបានលឿន។ ដូចនេះការកាត់ចំណីផ្លូវ អូរ និងប្រឡាយ ក្នុងតំបន់វិនិច្ឆ័យចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិខាងលើនេះក៏ជាផ្នែកមួយក្នុងការពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋផងដែរ ម៉្យាងទៀតការកំណត់ចំណីផ្លូវ អូរ និងប្រឡាយនិងផ្តល់នូវភាពងាយស្រួលសម្រាប់ដំណើរការនៃការអភិវឌ្ឍមូលដ្ឋាននាពេលខាងមុខ។

លោក អភិបារងខេត្តស្ទឹងត្រែងបានបន្តថាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងរៀបចំដែនដីជាសេនាធិការបានដាក់ចេញនូវផែនការក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ឱ្យបានអស់ក្នុងឆ្នាំ២០២៥ ខាងមុខ ដើម្បីរួមចំណែកក្នុង ការបង្កើននូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហា ទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចអោយបានប្រសើរឡើង។

ជាមួយគ្នានេះ លោក ព្រំ វណ្ណៈ អភិបាលរងខេត្តបានបញ្ជាក់ឡើងវិញថាការប្រជុំស្តីពីការកាត់ចំណីផ្លូវ អូរ និងប្រឡាយ ក្នុងតំបន់វិនិច្ឆ័យចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិកាតូត ឃុំកំភុន ស្រុកសេសាននិង ភូមិលើ ភូមិ អន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាការពិភាក្សាមួយយ៉ាងស្វិតស្វាញរវាងអាជ្ញាធរខេត្ត ជាមួយអាជ្ញាធរភូមិ ឃុំ ស្រុកនិងមន្ទីរអង្គភាពជំនាញដែលមានការពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងឲ្យការកំណត់ចំណីផ្លូវ អូរ និងប្រឡាយ មានភាពត្រឹមត្រូវសមស្របទៅតាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងឈរលើផលប្រយោជន៍ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង