លោក ឃៀង សុណាឌីន ត្រូវបានតែងតាំងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ

ភ្នំពេញ៖ ដោយមានការឯកភាពពីលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានប្រគល់ភារកិច្ចជូន លោកឧត្តមអគានុរក្សថ្នាក់លេខ២ ឃៀង សុណាឌីន ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា ជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ជំនួសលោកឧត្តមអគានុរក្សថ្នាក់លេខ១ នុត សវនា។
