**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

គយកម្ពុជា និងវៀតណាម ឯកភាពគ្នាបន្តពង្រឹងទប់ស្កាត់ទំនិញរត់គេចពន្ធ និងទំនិញឆ្លងដែនខុសច្បាប់

ភ្នំពេញ៖ គណៈប្រតិភូ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូ នៃរដ្ឋបាលគយវៀតណាម ដែលដឹកនាំដោយលោក Nguyen Van Tho អគ្គនាយក នៃអគ្គនាយកដ្ឋានគយវៀតណាម នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋបាលគយទាំងពីរ បានផ្ដល់អំពីវឌ្ឍនភាពនៃការអនុវត្តការងាររបស់រដ្ឋបាលគយនីមួយៗ ដោយផ្ដោតទៅលើការប្រមូលចំណូលពន្ធ និងអាករ កិច្ចសម្រួលពាណិជ្ជកម្ម ការបង្ការនិងបង្រ្កាបបទល្មើសគេច និងបន្លំពន្ធ និងកិច្ចសហប្រតិបត្តិការគយជាដើម។

ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាលគយ នៃប្រទេសទាំងពីរនាពេលកន្លងមក និងវឌ្ឍនភាពល្អ ក្នុងការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខា នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងកំណត់ហេតុកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋបាលគយទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នាទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល រដ្ឋបាលគយនៃប្រទេសទាំងពីរ បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ បន្តសហការគ្នាជិតស្និទ្ធដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ និងពង្រឹងយន្តការមន្ត្រីទំនាក់ទំនង (Focal points) ជាប្រចាំ ដើម្បីផ្លាស់ប្តូរព័ត៌មានទាំងក្នុងកម្រិតអគ្គនាយកដ្ឋាន និងនៅមាត់ច្រកព្រំដែន។

២៖ បន្តពង្រឹងកិច្ចសហការ និងសហប្រតិបត្តិការ ក្នុងការគ្រប់គ្រង និងសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងទំនិញឆ្លងកាត់ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរព័ត៌មាន ដើម្បីវាយតម្លៃហានិភ័យនៃទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ និងមធ្យោបាយដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម។

៣៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការទប់ស្កាត់ទំនិញរត់គេចពន្ធ សារធាតុគ្រឿងញៀន និងទំនិញឆ្លងដែនខុសច្បាប់ផ្សេងទៀត និងពង្រឹងយន្តការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ព្រមទាំងចាត់តាំងមន្ត្រីជំនាញ IT ឱ្យធ្វើការរួមគ្នាដើម្បីអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយសម្រាប់ផ្លាស់ប្តូរព័ត៌មានសង្ខេបតាម Online អត្តសញ្ញាណទំនិញឆ្លងកាត់ និងមធ្យោបាយដឹកជញ្ជូនទំនិញទាំងនោះ។ បន្តគាំទ្រគ្នាអនុវត្តប្រតិបត្តិការរួមគ្នា ដើម្បីប្រឆាំង និងទប់ស្កាត់ទំនិញរត់គេចពន្ធ និងទំនិញខុសច្បាប់ឆ្លងកាត់ព្រំដែន។

៤៖ បន្តពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ កិច្ចសម្របសម្រួល និងផ្លាស់ប្តូរព័ត៌មាន រវាងសាខាគយនិងរដ្ឋាករខេត្តជាប់ព្រំដែន ទល់មុខគ្នា ដោយបានកំណត់ការរៀបចំកិច្ចប្រជុំ ប្តូរវេនគ្នា ៦ខែម្តង តាមការចាំបាច់។

៥៖ អនុវត្តឱ្យមានប្រសិទ្ធភាពលើផែនការសកម្មភាព សហប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ឆ្នាំ២០២៥ និង ២០២៦ (រៀបចំផ្លាស់ប្តូរបទពិសោធន៍ លើការគ្រប់គ្រងហានិភ័យ, សវនកម្មក្រោយពេលបញ្ចេញទំនិញ និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសឬតំបន់កំពង់ផែសេរី, រៀបចំទស្សនកិច្ចសិក្សានៅតំបន់ខេត្តជាប់ព្រំដែន, រៀបចំកិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៦ និងលើកទី៧, និងរៀបចំកិច្ចប្រជុំទ្វេភាគីកម្រិតអគ្គនាយកគយ)។

៦៖ បន្តសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាពិនិត្យលទ្ធភាពអនុវត្តយន្តការត្រួត-ពិនិត្យរួមគ្នាតែមួយដង នៅច្រកព្រំដែនអន្តរជាតិបាវិត ប្រទេសកម្ពុជា និងម៉ុកបៃ ប្រទេសវៀតណាម។

៧៖ គាំទ្រគ្នាទៅវិញទៅមកលើការងារគយលើឆាកអន្តរជាតិ (GMS, ASEAN, ASEM, WCO, WTO) ព្រមទាំងយន្តការសហប្រតិបត្តិការផ្សេងទៀត ពាក់ព័ន្ធនឹងតំបន់មេគង្គ

៨៖ រៀបចំកិច្ចប្រជុំទ្វេភាគីកម្រិត អគ្គនាយកគយបន្ទាប់ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៦៕

អត្ថបទដែលជាប់ទាក់ទង