ឯកឧត្តម អៀម គន្ធឌី អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយពីគោលការណ៍ណែនាំ និងផែនការត្រួតពិនិត្យតាមដាន វាយតម្លៃ និងរៀនសូត្រ សម្រាប់គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានាថ្ងៃទី១០ ធ្នូនេះ ឯកឧត្តម អៀម គន្ធឌី រដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពីគោលការណ៍ណែនាំ និងផែនការត្រួតពិនិត្យតាមដាន វាយតម្លៃ និងរៀនសូត្រ សម្រាប់គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ នាថ្ងៃនេះ។
ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា តំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អង្គភាព មន្ទីរ ស.អ.យ.ទាំង ២៥រាជធានី-ខេត្ត និងនាយកដ្ឋាននានានៃក្រសួង ស.អ.យ. សរុបប្រមាណ ៨០រូប។

