**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

ឯកឧត្ដម សាយ សំអាល់៖ រដ្ឋាភិបាលបានបង្កើនផ្តល់លទ្ធភាពទាំងធនធនថវិកានិងធនធានមនុស្ស ដើម្បីពន្លឿនក្នុងការវាស់វែង ដើម្បីដោះស្រាយវិវាទដីធ្លី

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគររូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១០១៥៨បណ្ណ ស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមឯកឧត្ដម អ៊ុំ រាត្រី បានឱ្យដឹងថា លទ្ធផលនៃការចុះបញ្ជីសរុបទូទាំងខេត្ត គិតចាប់ពីពេលចាប់ផ្តើមនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសតំបន់វិនិច្ឆ័យ បានចំនួន១៧៤ភូមិ, វាស់វែង បានចំនួន ១២៨១៦៦ក្បាលដី, ប្រមូលទិន្នន័យ បានចំនួន ៨៨២៩២ ក្បាលដី, បិទផ្សាយទិន្នន័យ បានចំនួន១៥ភូមិ ស្មើនឹង៩៦៣៩ក្បាលដី, ក្បាលដីដែលត្រូវវាស់វែងបន្ត មានចំនួន ១៩៥៩៧១ក្បាលដី។ ចំពោះក្រុងប៉ោយប៉ែតមានក្បាលដីប៉ាន់ស្មានចំនួន ៩៣០៣១ក្បាលដី វាស់វែង និងប្រមូល ទិន្នន័យបានចំនួន ៥៦០៩៦ក្បាលដី ក្នុងនោះបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួច ចំនួន ៣៧១១៧ បណ្ណ (គិតរួមទាំងភូមិផ្សារកណ្តាល ចំនួន ១០១៥៨ បណ្ណ) និងក្បាលដីនៅសល់ត្រូវបន្ត វាស់វែង ចំនួន៣៦៩៣៥ក្បាលដី។

ថ្លែងនាឱកាសនោះឯកឧត្តម សាយ សំអាល់ ក៏បានថ្លែងអរគុណ និងកោតសរសើរចំពោះមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ក្រុមការងារវាចុះវាស់វែង ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីចុះវាស់វែងដីជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់។

ឯកឧត្ដមបន្តថា ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានរៀបចំនូវគោលនយោបាយដ៏ត្រឹមត្រូវ និងបានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋ ក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ក៏ដូចជាក្រសួង បានដាក់គោលដៅបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីទាំងអស់នៅឆ្នាំ២០២៥ សំដៅដោះស្រាយបញ្ហាទំនាស់វិវាទដីធ្លីទាំងអស់ តាមរយៈការពង្រឹងសិទ្ធិ និងការគ្រប់គ្រងដីធ្លីបានល្អ និងមានប្រសិទ្ធភាព។ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបង្កើនផ្តល់លទ្ធភាពទាំងធនធនថវិកា និងធនធានមនុស្ស ដើម្បីពន្លឿនក្នុងការវាស់វែង បោះបង្គោលកំណត់ព្រំដីដើម្បីដោះស្រាយវិវាទដីធ្លីទាំងអស់នោះឱ្យបានចប់នៅមុនដាច់ឆ្នាំ២០២៧ខាងមុខនេះ៕   

អត្ថបទដែលជាប់ទាក់ទង