ភេរវករ២២នាក់ និងសមាជិកសន្តិសុខ៦នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការយោធា ដាច់ដោយ ឡែកនៅក្នុងប្រទេសប៉ាគីស្ថាន

ឥស្លាម៉ាបាដ៖ កាលពីថ្ងៃសៅរ៍ យោធាបានឲ្យដឹង ភេរវករ២២នាក់ និងសមាជិកសន្តិសុខចំនួន៦នាក់ ត្រូវបានសម្លាប់នៅ ក្នុងប្រតិបត្តិការ យោធាដាច់ដោយឡែកពីគ្នា នៅក្នុងប្រទេសប៉ាគីស្ថាន។
កងកម្លាំងសន្តិសុខ បានធ្វើប្រតិបត្តិការ នៅក្នុងស្រុកផ្សេងៗ នៃខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយព្យ នៃទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ (ISPR) ដែលជាក្រុមរបស់ប្រព័ន្ធផ្សព្វផ្សាយ របស់យោធាប៉ាគីស្ថាន បានផ្សព្វផ្សាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ យ៉ាងដូច្នេះ។
នៅក្នុងអំឡុងពេលប្រតិបត្តិការ ស៊ើបការណ៍សម្ងាត់មួយនៅក្នុងស្រុក Tank ក្រុមភេរវករចំនួន៩នាក់ត្រូវបានសម្លាប់ និង៦នាក់ផ្សេងទៀតរងរបួស។
នៅក្នុងប្រតិបត្តិការមួយផ្សេងទៀត ក្រុមភេរវករចំនួន១០នាក់ត្រូវបានសម្លាប់ បន្ទាប់ពីកងកម្លាំងសន្តិសុខ បានចូលរួមទីតាំងភេរវករ នៅក្នុងស្រុក Waziristan ស្ថិតនៅខាងជើងនៃខេត្តខាងលើ។
ដោយឡែក កងកម្លាំងសន្តិសុខបានរារាំង ការប៉ុនប៉ង របស់ក្រុមភេរវករ ដោយជោគជ័យ ក្នុងការវាយលុកមកលើប៉ុស្តិ៍ ត្រួតពិនិត្យសន្តិសុខមួយកន្លែង នៅក្នុងស្រុក Hangu និងបានសម្លាប់ ភេរវករចំនួន៣នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា យោធាចំនួន៦នាក់ ត្រូវបានសម្លាប់នៅក្នុងអំឡុង ពេលប្រតិបត្តិការនៅក្នុងស្រុក Hangu ។
