សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃ២៩ ធ្នូ ជាបង្គោលចរប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលប្រជាជនខ្មែរ គ្រប់ជាតិសាសន៍ និងសាសនាតែងតែចងចាំ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ គឺជាបង្គោលចរប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលប្រជាជនខ្មែរ គ្រប់ជាតិសាសន៍ និងសាសនាតែងតែចងចាំ នោះ គឺការសម្រេចបាននូវជោគជ័យនៃនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើមនឹងដឹកនាំការអនុវត្តដោយផ្ទាល់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ក្នុងឱកាសអញ្ជើញ បើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអគ្នេយ៏ និង ប៉ាស៊ីហ្វិក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សន្តិភាពពេញលេញរបស់កម្ពុជា ទើបតែមានអាយុកាលជិត២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះគឺជាសន្តិភាពដែលមានរយៈពេលវែងជាងគេ នៅក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា ក្នុងរយៈកាលយ៉ាងហោចណាស់៥០០ឆ្នាំចុងក្រោយនេះ ៕

