**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ប៉ារ៉ាហ្គាយបណ្ដេញបេសកជនចិនចេញពីប្រទេស ជុំវិញការជ្រៀតជ្រែកលើទំនាក់ទំនងជាមួយតៃវ៉ាន់

អាសង់ស្យុង៖ ប៉ារ៉ាហ្គាយបានលុបចោលទិដ្ឋាការអ្នកការទូតចិន ហើយបានបញ្ជាឱ្យបេសកជនរូបនេះចាកចេញពីប្រទេសខ្លួន បន្ទាប់ពីរូបគេបានបង្ហាញសកម្មភាពលួងលោមសមាជិកសភាឱ្យពិចារណាឡើងវិញនូវទំនាក់ទំនងមិត្តភាពរបស់ប៉ារ៉ាហ្គាយជាមួយតៃវ៉ាន់។

ក្រសួងការបរទេសប៉ារ៉ាហ្គាយ បានចោទប្រកាន់បេសកជនចិន លោក ស៊ូ វ៉ី (Xu Wei) ពីបទជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ខណៈស្ថានទូតតៃវ៉ាន់ប្រចាំរដ្ឋធានីអាសង់ស្យុង ចោទប្រកាន់លោក ស៊ូ ថាបានជ្រៀតចូលប្រទេសប៉ារ៉ាហ្គាយ ដើម្បីព្យាយាមធ្វើឱ្យខូចទំនាក់ទំនងរបស់ខ្លួនជាមួយតៃវ៉ាន់។

ក្រសួងមិនបានបញ្ជាក់ពីសកម្មភាពជ្រៀតជ្រែករបស់លោក ស៊ូ នោះទេ ប៉ុន្តែបានអះអាងថា លោកបានរំលោភលើលក្ខខណ្ឌនៃទិដ្ឋាការរបស់ខ្លួន បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយជាផ្នែកមួយនៃក្រុមចិនសម្រាប់កិច្ចប្រជុំរបស់អង្គការយូណេស្កូ។

លោក ស៊ូ ត្រូវ បាន ផ្តល់ ពេល២៤ម៉ោង ដើម្បី ចាក ចេញ ពី ប្រទេសនេះ។ នៅក្នុងការអត្ថាធិប្បាយមួយបានកត់ត្រានៅសភាប៉ារ៉ាហ្គាយ លោក ស៊ូ បានជំរុញឱ្យប្រទេសប៉ារ៉ាហ្គាយទទួលស្គាល់ការអះអាងរបស់ប្រទេសចិន លើកោះតៃវ៉ាន់ ដោយនិយាយថា ជម្រើសនេះនឹងផ្តល់ផលប្រយោជន៍ដល់ប៉ារ៉ាហ្គាយ។ លោក បាន អត្ថាធិប្បាយបែប នេះ បន្ទាប់ ពី បាន ជួប ជាមួយ តំណាង រាស្ត្រ គណបក្ស ប្រឆាំង ពីរ រូបដែលមានទស្សនគាំទ្រ ចិន។

លោក ស៊ូ បាន និយាយ ថា ៖« ការ មាន ទំនាក់ទំនង ការទូត ជាមួយ ប្រទេស ចិន អ្នក អាច រក ប្រាក់ ចំណូល បាន ច្រើន សន្សំ បាន ច្រើន បន្ថយ ការ ចំណាយ របស់ អ្នក ។ គោលបំណងរបស់ខ្ញុំនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីផ្សព្វផ្សាយអំពីសាធារណរដ្ឋប្រជាមានិតចិន»។ លោកបានបន្ថែមថា ប៉ារ៉ាហ្គាយត្រូវតែជ្រើសរើសរវាងចិន និងតៃវ៉ាន់។

ការគាំទ្រការទូតដ៏យូរអង្វែងរបស់ប៉ារ៉ាហ្គាយសម្រាប់តៃវ៉ាន់ បានរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់កសិករក្នុងស្រុកទៅកាន់ប្រទេសចិន ហើយប៉ារ៉ាហ្គាយ គឺជាប្រទេសតែមួយគត់នៅអាម៉េរិកខាងត្បូងដែលមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់។

គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន តែទីក្រុងតៃប៉ិបានច្រានចោលការទាមទារអធិបតេយ្យភាពរបស់រដ្ឋធានីប៉េកាំង ដោយអះអាងថា មានតែប្រជាជននៃកោះនេះប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ពួកគេបាន៕

អត្ថបទដែលជាប់ទាក់ទង