**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី

បណ្តាមេដឹកនាំទទួលបន្ទុកបរិស្ថាន នៃប្រទេសអនុតំបន់មេគង្គ ជួបពិភាក្សានៅខេត្តសៀមរា ជំរុញចក្ខុវិស័យអំពីតំបន់ស្អាត និរន្តរភាព ភាពធន់ និងគ្មានអ័ព្ទឆ្លងដែន

ភ្នំពេញ៖ កិច្ចប្រជុំនៃគណៈកម្មាធិការតម្រង់ទិសថ្នាក់រដ្ឋមន្រ្តីអនុតំបន់មេគង្គនៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន (MEKONG SUMREGION) លើកទី១៣ និងកិច្ចប្រជុំក្រុមការងារបច្ចេកទេស អនុតំបន់មេគង្គនៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន លើកទី១៩ បានរៀបចំឡើងនៅសៀមរាប ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថាន និងមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន (ASMC)។

នៅក្នុងពិធីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម យន់ លីណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងស្វគមន៍គណៈប្រតិភូ និងបានចាត់ទុកថាកិច្ចប្រជុំដ៏មានសារៈសំខាន់ នៅលើទឹកដីខេត្តសៀមរាប នឹងយកចិត្តទុកដាក់ពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបរិស្ថានក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម សាន វណ្ណទី មានប្រសាសន៍កិច្ចប្រជុំនាថថ្ងៃនេះ នឹងផ្តល់មូលដ្ឋានគ្រឹះនៃការប្តេជ្ញាចិត្តរួម សម្រាប់និរន្តរភាពបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិកាប្រចាំការ បានថ្លែងថា អនុតំបន់ទន្លេមេគង្គ ដែលល្បីល្បាញខាងជីវចម្រុះ និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី ដែលបានទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ ទោះជាយ៉ាងណាក៏ដោយ ធនធានដ៏មានតម្លៃទាំងនេះប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ដូចជាភ្លើងឆេះព្រៃ ការបំពុលផ្សែងអ័ព្ទឆ្លងដែន និងផលប៉ះពាល់ធ្ងន់ធ្ងរកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមទាំងនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ រំខានដល់សកម្មភាពសេដ្ឋកិច្ច និងដាក់សម្ពាធយ៉ាងខ្លាំងលើបរិស្ថាន។

ឯកឧត្តម សាន វណ្ណទី បានលើកឡើងថា ការបំពុលឆ្លងដែន ទាមទារឱ្យមានកិច្ចសហការឆ្លងកាត់ព្រំដែន ហើយ កិច្ចប្រជុំនេះផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីតម្រង់ទិសសម្រាបផែនការយុទ្ធសាស្ត្រជាតិ និងតំបន់ ស្របជាមួយនឹងគោលការណ៍ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ ជាមួយគ្នានេះ ឯកឧត្តមន បានជំរុញបន្ថែមឱ្យបណ្តាប្រទេសចូលរួមទាំងអស់ត្រូវរួមគ្នា ជំរុញដំណោះស្រាយ ដែលអាចអនុវត្តបាន ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ភាពរស់រវើកនៃសេដ្ឋកិច្ចរបស់យើង និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីរបស់យើង។

សូមបញ្ជាក់ថា កន្លងមក ដើម្បីដោះស្រាយការបំពុលផ្សែងអ័ព្ទឆ្លងដែន និងបញ្ហាប្រឈមដែលពាក់ព័ន្ធ កម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងនិរន្តរភាពបរិស្ថាន និងសកម្មភាពអាកាសធាតុ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាបំពុលអ័ព្ទឆ្លងដែន និងបញ្ហាប្រឈមបរិស្ថានកាន់តែទូលំទូលាយ។ ក្រសួងបរិស្ថាន បានដាក់ចេញ យុទ្ធនាការ Blue Skies & Net Zero 2050៖ ស្របតាមការរួមចំណែកដែលបានកំណត់ដោយជាតិរបស់យើង (NDCs) និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន (LTS4CN) យុទ្ធនាការនេះប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីសម្រេចបានការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ 2050។ លើសពីនេះ ក្រសួអបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រា ដោះស្រាយការបំពុលប្លាស្ទិក តាមរយៈគំនិតផ្តួចផ្តើមដូចជាយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក” និង “កម្ពុជាស្អាត ខ្មែរអាចធ្វើបាន” យើងបានចូលរួមជាមួយប្រជាពលរដ្ឋជាង ៩,៧ លាននាក់ ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក និងទទួលយកជម្រើសប្រកបដោយនិរន្តរភាព។ ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងកាកសំណល់ យើងមានគោលបំណងកាត់បន្ថយការបញ្ចេញជាតិពុល ដែលធ្វើឲ្យបញ្ហាគុណភាពខ្យល់កាន់តែធ្ងន់ធ្ងរ ដែលបានបំពេញបន្ថែម ដល់កិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលឆ្លងដែន៕

អត្ថបទដែលជាប់ទាក់ទង