**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ

អភិបាលខេត្តតាកែវ៖ កីឡាជនពិការ បាននាំមកនៅមោទនភាពជាតិគួឱ្យស្ងប់ស្ងែង

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបក្រុមកីឡាករ និងកីឡាជនពិការ ដែលទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ ចូលរួមប្រកួតកីឡាជាតិលើកទី០៤ និងកីឡាជាតិជនពិកាលើកទី២ ឆ្នាំ២០២៤ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការលើកទឹកចិត្តដល់បងប្អូនកីឡាករជនពិការ ឱ្យប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បីលើកកម្ពស់មុខមាត់ខេត្តតាកែវ ក៏ដូចជាលើកកម្ពស់មុខមាត់ប្រទេសជាតិ តាមរយៈការចូលរួមប្រកួតកីឡាដោយទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ ជាដើម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើបងប្អូនពិការយ៉ាងក្លាជាទីបំផុត ពោលគឺមិនបានបោះបង់ជនពិការចោលនោះទេ ហើយបងប្អូនជនពិការយើងមួយចំនួនដែលមានសមត្ថភាព ត្រូវបានលើកទឹកចិត្ត និងតែងតាំងឱ្យកាន់មុខតំណែងមួយចំនួន នៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការ និងនយោបាយថែមទៀតផង។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ជនពិការនៅកម្ពុជា មិនមានការរើសអើងនោះទេ ជនពិការមានកិត្តិយស មានសមត្ថភាព មានសេចក្ដីថ្លៃថ្នូរ ហើយថែមទាំងបានផ្ដល់នៅមោទនភាពចំពោះប្រទេសជាតិ តាមរយៈការចូលរួមប្រកួតកីឡាដោយឈ្នះបានមេដាយមាស មេដាយប្រាក់ និងសំរិទ្ធ ជាដើម។ នេះគឺជាការខិតខំប្រឹងប្រែងរបស់បងប្អូនជនពិការយើង ដែលបង្ហាញពីសមត្ថភាពពិតរបស់ខ្លួន។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការលើកទឹកចិត្តដល់ក្រុមកីឡាករ និងកីឡាករជនពិការទាំងអស់ ដែលទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ តាមរយៈការឧបត្ថមថវិការមួយចំនួន ជាការលើកទឹកចឹត្តដល់កីឡាករទាំងអស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង