**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង

មនុស្ស ៥៦នាក់បានបាត់បង់ជីវិត ក្នុងការប៉ះទង្គិចគ្នាដ៏សាហាវ នៅពហុកីឡដ្ឋាន​ហ្គីណេ​

ខូណាគ្រី៖ ការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលដ៏ចម្រូងចម្រាសបានបង្កឱ្យមានអំពើហិង្សា និងការប៉ះទង្គិចដ៏សាហាវនៅឯព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយនៅភាគអាគ្នេយ៍នៃប្រទេសហ្គីណេ ដោយបានបណ្តាលឱ្យមនុស្ស ៥៦នាក់ស្លាប់។

ករណីមានមនុស្សស្លាប់ដ៏ច្រើននេះបានកើតឡើងក្នុងកំលុងពេលការប្រកួតវគ្គផ្តាច់ព្រាត់ដណ្តើមពានរង្វាន់កិត្តិយសមេដឹកនាំរបបយោធារបស់ប្រទេសហ្គីណេលោក ម៉ាម៉ាឌី ឌូប៊ូយ៉ា(Mamady Doumbouya) នៅឯកីឡដ្ឋានមួយក្នុងទីក្រុង Nzerekore ដែលជាទីក្រុងធំបំផុតមួយរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា អ្នកគាំទ្របានគប់ដុំថ្ម បង្កឱ្យមានភាពចលាចល បង្កអោយមានការភ័យស្លន់ស្លោ និងការប៉ះទង្គិចគ្នាដ៏សាហាវ ខណៈរដ្ឋាភិបាលកំពុងបើកការស៊ើបអង្កេត។

សាក្សី​អះអាងថា ការសម្រេចផ្តល់កាត​ក្រហម​របស់អាជ្ញាកណ្ដាល​នៅ​នាទី​ ៨២ នៃ​ការ​ប្រកួត​បាន​បង្កឱ្យផ្ទុះកំហឹង និងបង្កឱ្យមាន​អំពើ​ហិង្សាកើតឡើង ដោយដុំថ្មហោះពេញមេឃ ខណៈប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបញ្ឈប់អំពើហិង្សា។ ដោយឡែក ប៉ូលិស​ប​ង្ហាញថា ក្រុម​មនុស្សបាន​ប្រញាប់ប្រញាល់រត់ចេញពីកន្លែងប៉ះទង្គិចគ្នា​ដ៏​គ្រោះថ្នាក់ ដោយមនុស្ស​រាប់​សិប​នាក់​​រត់ជាន់គ្នា និងខ្លះទៀត​ឡើង​ផ្លោះជញ្ជាំង​ដើម្បី​គេច​ខ្លួន។

ជុំវិញបញ្ហានេះ ប្រធានាធិបតីដែលត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងដោយរបបយោធាលោក អាល់ហ្វា ខុនដេ (Alpha Conde) បានអះអាងថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំស្របពេលប្រទេសកំពុងស្ថិតក្នុងភាពអាណាធិបតេយ្យ។ លោកបន្តថា ៖«ប្រទេសនេះកំពុងស្ថិតក្នុងបរិបទតានតឹង និងវឹកវររួចទៅហើយ។ គ្រោះថ្នាក់នេះគឺជាសោកនាដកម្មដែលគ្មានការទទួលខុសត្រូវ»៕

អត្ថបទដែលជាប់ទាក់ទង