**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

ប្រទេសថៃតវ៉ា ចំពោះការបាញ់ប្រហាររបស់ កងទ័ពជើងទឹកមីយ៉ាន់ម៉ាលើទូកនេសាទថៃ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃអាទិត្យទី ១ ខែធ្នូថា ប្រទេសថៃបានតវ៉ាចំពោះឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការបាញ់ប្រហាររបស់កងទ័ពជើងទឹករបស់មីយ៉ាន់ម៉ាលើទូកនេសាទថៃ បន្ទាប់ពីអ្នកនេសាទម្នាក់បានលង់ទឹកស្លាប់ ២ នាក់បានរងរបួស និងរាប់សិបនាក់ត្រូវបានឃុំខ្លួន។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា
លោកស្រី ផែថងថាន បានសាកសួរការអះអាងដែលថា ទូកនេសាទបានចូលឈ្លានពានក្នុងដែនទឹករបស់មីយ៉ាន់ម៉ា នៅពេលដែលកងទ័ពជើងទឹកមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារលើទូកទាំងនោះកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។

ក្រសួងការពារជាតិថៃបានបញ្ជាក់ថា ទូកនេសាទថៃ២ គ្រឿងក្នុងចំណោម១៥គ្រឿងត្រូវរងការបាញ់ប្រហារ នៅពេលពួកគេស្ថិតនៅចម្ងាយ ៧,៤ ទៅ១០,៦គីឡូម៉ែត្រ ក្នុងដែនទឹករបស់មីយ៉ាន់ម៉ា ក្បែរខេត្ត Ranong ភាគខាងត្បូងប្រទេសថៃ។ នៅ ពេលត្រូវបានសាក សួរ ដោយ អ្នក យក ព័ត៌មាន ថា តើ ទូក នេសាទ ថៃ បាន ទន្ទ្រាន ចូល ក្នុង ដែន ទឹក របស់ មីយ៉ាន់ម៉ា ឬ អត់ លោកស្រី ផែថងថាន បាន និយាយ ថា ៖ « វា មិន អាច សន្និដ្ឋាន បាន ទេ តែ យើង មិន គាំទ្រ អំពើ ហិង្សា ទោះ ស្ថិត ក្នុង កាលៈទេសៈ ណា ក៏ដោយ »។

លោកស្រី បាន បន្ថែម ថា ប្រទេស ថៃ កំពុង ស្វែងរក ព័ត៌មាន លម្អិត បន្ថែម ទៀត អំពី ឧបទ្ទវហេតុ នេះ និង ការ ដោះលែង ជនជាតិ ថៃ ៤នាក់ ជា បន្ទាន់ ដែល ស្ថិត ក្នុង ចំណោម អ្នក នេសាទ ចំនួន៣១នាក់ ដែល ត្រូវ បាន ឃុំខ្លួន។  អ្នក នេសាទដែលនៅសល់គឺជាពលរដ្ឋមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមថាំ វិឆាយ៉ាឆៃ (Phumtham Wechayachai) បានឱ្យដឹងថា លិខិតតវ៉ាចំពោះការប្រើប្រាស់កម្លាំងត្រូវបានផ្ញើទៅកាន់ប្រទេសមីយ៉ាន់ម៉ា តាមរយៈយន្តការព្រំដែនក្នុងស្រុក ដោយទាមទារព័ត៌មានលម្អិតច្បាស់លាស់អំពីអ្វីដែលបានកើតឡើង និងការបញ្ជូនទូកថៃ និងនាវិកដែលចាប់បានមកវិញយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សាង៉ាមវង្សា (Maris Sangiampongsa) ក៏បានចេញលិខិតបង្ហាញការព្រួយបារម្ភចំពោះឧបទ្ទវហេតុនេះទៅកាន់រដ្ឋាភិបាលមីយ៉ាន់ម៉ា ហើយបានកោះហៅឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាមកប្រជុំដើម្បីស្វែងរកការបំភ្លឺអំពីអ្វីដែលបានកើតឡើង និងការដោះលែងជនជាតិថៃទាំងបួននាក់ភ្លាមៗ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលរបបយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង