**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

អភិបាលរងរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាល «ស្តីពីការងាររបៀប និងការគ្រប់គ្រងឯកសារ»

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល «ស្តីពីការងាររបៀប និងការគ្រប់គ្រងឯកសារ» នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីសិក្ខាកាមប្រមាណ ៣០០នាក់។

នាឱកាសនោះ លោក កើត ឆែ បានថ្លែងងថា ការសិក្សារៀនសូត្រឱ្យបានចេះដឹងលើការងាររបៀប និងការគ្រប់គ្រង ឯកសារ មានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការ បុគ្គលិករដ្ឋបាល នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ដើម្បីយកចំណេះទាំងនេះ ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ នៅតាមអង្គភាពរៀងៗខ្លួន ឱ្យបានត្រឹមត្រូវស្របតាមសៀវភៅណែនាំ ស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ក្រសួងមហាផ្ទៃ។

លោកអភិបាលរងរាជធានីភ្នំពេញ បានបន្តថា ពាក់ព័ន្ធវគ្គបណ្តុះបណ្តាលនេះ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវគ្គនេះរួចម្តងហើយ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ហើយក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការបានជាច្រើនលើក ដែលមានដូចជា៖ ការគ្រប់គ្រងបុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ, ការតាក់តែងលិខិតរដ្ឋបាល, ការពង្រឹងផ្នត់គំនិតក្នុងការបំពេញការងារ, ការពង្រឹងភាពជាអ្នកដឹកនាំក្នុងអង្គភាព។ល។ ជាមួយនេះ រដ្ឋបាលរាជធានីនូវបានបញ្ជូនមន្ត្រី ទៅទទួលការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានសិក្សាថែមទៀត ដូចជា នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វគ្គបណ្តុះបណ្តាលទាំងអស់នេះ បានចូលរួមចំណែកបំពេញបន្ថែមចំណេះដឹងជូនមន្ត្រីរាជការ ទាំងផ្នែកជំនាញរឹង និង ជំនាញទន់របស់មន្ត្រីរាជការ ពិសេសការសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងយុគសម័យឌីជីថល។

លោកបានបញ្ជាក់ថា ការងាររបៀប និងការគ្រប់គ្រងឯកសារ គឺជាលក្ខខណ្ឌគ្រឹះ ដែលធានានូវដំណើរការ ជាប្រក្រតី នៃរដ្ឋបាលសាធារណៈ។ ប្រសិនបើអង្គភាពមួយពុំយកចិត្តទុកដាក់ លើការគ្រប់គ្រងឯកសារទេនោះ ប្រាកដជាប្រឈមនឹងបញ្ហាផ្លូវច្បាប់ កំហុសរដ្ឋបាល និងបញ្ហាប្រឈមផ្សេងៗ ជាក់ជាមិនខាន។ បើយើងមានវិធីសាស្ត្រគ្រប់គ្រងឯកសារបានល្អ (ទាំងទុកដាក់ឯកសាររឹង និងឯកសារទន់ ក្នុងកុំព្យូទ័រ) នោះនឹងមានភាពងាយស្រួលក្នុងការរកឯកសារនោះឡើងវិញ។ ការពង្រឹងសមត្ថភាពការងាររដ្ឋបាល ឱ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ប្រសិទ្ធផលដើម្បីសម្រេចបាននូវ «សមិទ្ធកម្មការងារ» ស្របតាមគោលការណ៍អភិបាលកិច្ចល្អ ក៏ដូចជា៖ វិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មន្ត្រីរបស់យើង ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពឱ្យដូចការជួសជុលផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង