**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ

ភាពយន្តខ្លីរឿង«ទៅអត់»ជាប់ជ័យលាភីលេខ១ ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤

ភ្នំពេញ÷គណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ បានសម្រេចឱ្យភាពយន្តខ្លីដែលមានចំណងជើងថា «ទៅអត់» ជាអ្នកជាប់ជ័យលាភីលេខ១ ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ខណៈដែលជ័យលាភីលេខ២ បានទៅលើ ភាពយន្តខ្លីរឿង «នាគមាស» និងជ័យលាភីលេខ៣ រឿង«ផ្ការីកនាពេលនារាត្រី» ។
ក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពង់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលរៀបចំកម្មវិធីននេះឡើងបានយ៉ាល្អប្រសើរ។
ឯកឧត្តមបន្តថា មហោស្រពជាតិភាពយន្តខ្នាតខ្លី មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែក៏ជាទីកន្លែងជួបជុំ សិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព ចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីឈានឆ្ពោះទៅការផលិតភាពយន្តខ្នាតវែងប្រកបដោយគុណភាព។ មហោស្រពនេះក៏បានផ្តល់ឱកាសឱ្យយុវជនយើង បានបញ្ចេញនូវទេពកោសល្យ និងសមត្ថភាព លើការផលិតស្នាដៃភាពយន្តខ្នាតខ្លីរបស់ខ្លួន និងចូលរួមប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិ ក្នុងគោលបំណងពង្រឹងនូវធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត ដើម្បីក្លាយជាផលិតករភាពយន្តអាជីព នាពេលអនាគត។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែផ្តល់ការគាំទ្រ បើកទូលាយ និងលើកទឹកចិត្តដល់ការចូលរួមរបស់ដៃគូទាំងអស់ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អង្គការសមាគម និងបំផុសការចូលរួមគាំទ្រពីសាធារណជន ជាពិសេស យុវជនដែលជាអ្នកបន្តវេន ដើម្បីធ្វើការរួមគ្នា ក្នុងបុព្វហេតុថែរក្សា និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិ។
ឯកឧត្តមបន្តថា ក្រោមម្លប់នៃសន្តិភាព និងការបោះជំហានទៅមុខជាប់ជាមិនដាច់លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល យើងក៏មានមោទនភាព និងសុទិដ្ឋិនិយម ចំពោះការវិវត្តរីកចម្រើននៃវិស័យភាពយន្តនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈកំណើននៃសមត្ថភាព គុណភាព និងការប្រកួតប្រជែង។ ជាមួយគ្នានេះ ការចូលរួមរបស់យុវជន កាន់តែមានលក្ខណៈផុលផុស ទាំងការនិពន្ធ និងការផលិតចេញនូវស្នាដៃថ្មីៗ ជាមួយភាពរស់រវើក និងភាពទាក់ទាញ។ តាមរយៈស្នាដៃភាពយន្ត និងទេពកោសល្យច្នៃប្រតិដ្ឋរបស់ខ្លួន ផលិតករ អ្នកនិពន្ធ និងសិល្បករ សិល្បការិនីខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក និងជាឯកអគ្គរាជទូត ផ្សព្វផ្សាយអំពីកម្ពុជា វប្បធម៌ អត្តសញ្ញាណ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ឯកឧត្តមបញ្ជាក់ថដូច្នេះថា ៖ « រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តចាត់ទុក ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាកត្តាចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះ ការពង្រឹងធនធានមនុស្សលើវិស័យភាពយន្ត ក៏ត្រូវបានចាត់ទុកជាអាទិភាពមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិ និងបរទេស ដើម្បីទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ»។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ បានលើកឡើងថា ក្នុងរយៈពេល៦ថ្ងៃនៃការរៀបចំមហោស្រព ក្រុមការងារលេខាធិការដ្ឋាន ក្រោមកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ និងប្អូនៗក្រុមយុវជនស្ម័គ្រចិត្ត បានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីរួមចំណែកញ៉ាំងឱ្យបរិយាកាសនៃមហោស្រពភាពយន្តនាឆ្នាំនេះកាន់តែមានសារសំខាន់ក្នុងការផ្ដល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ល្អៗជូនផលិតករភាពយន្តវ័យក្មេង ព្រមទាំងអ្នកស្រឡាញ់ចូលចិត្តវិស័យភាពយន្តទាំងអស់។
លោក ក៏បានធ្វើរបាយការណ៍សង្ខេបស្តីពីដំណើរការនៃការរៀបចំមហោស្រពជាតិភាពយន្តកម្ពុជាលើកទី៤ ឆ្នាំ២០២៤ ដូចតទៅ៖ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានវិជ្ជាជីវៈភាពយន្តរយៈពេលខ្លី(CambodiaFilmLab) រយៈពេល០៣ខែ ដោយចាប់ផ្តើម ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយផ្តោតលើជំនាញមូលដ្ឋាននៃការសរសេរអត្ថបទនិពន្ធភាពយន្ត, ជំនាញដឹកនាំរឿង, ជំនាញថតភាពយន្ត, កាត់តដំឡើងរូបភាព, ផ្គុំសំឡេង ព្រមទាំងជំនាញសំខាន់ៗមួយចំនួនទៀត ដោយបានផ្តល់ឱកាសដល់សិក្ខាកាមចំនួន៤២រូប បានអនុវត្តការផលិតស្នាដៃភាពយន្តខ្លីចំនួន០៣ចំណងជើង សម្រាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពនាឆ្នាំនេះផងដែរ។ បានទទួលស្នាដៃភាពយន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន ៤៦ស្នាដៃ ដែលក្នុងនោះ ស្នាដៃ ភាពយន្តខ្លីសម្រាប់ប្រកួតប្រជែងមានចំនួន ៣៤ស្នាដៃ និងស្នាដៃឯកសារភាពយន្តខ្នាតខ្លី សម្រាប់ ប្រកួតប្រជែងមានចំនួន១២ស្នាដៃ។ ជាមួយនេះ មានស្នាដៃភាពយន្តឯកសារខ្លីចំនួន២២ស្នាដៃ បានចូលរួមចាក់បញ្ចាំងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង