**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់ឈាម និងបញ្ចុះបឋមសិលាសាងសង់អគារ ស.ស.យ.ក ខេត្តព្រះវិហារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់ឈាមរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា និងអញ្ជើញបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតក្នុងភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាលទទួលបន្ទុកខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង ស្រុក និងយុវជនសហភាពសហព័ន្ធកម្ពុជា យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា ជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី បានថ្លែងថា អគារមណ្ឌលផ្តល់ឈាមនេះមានទំហ៊ុំ៤ម៉ែត្រគុណ១៦ម៉ែត្រ មានកន្លែងផ្តល់ឈាម កន្លែងប្រឹក្សាយោបល់ កន្លែងរង់ចាំ បន្ទប់ពិនិត្យសុខភាព បន្ទប់ប្រជុំ និងបានបំពាក់ឧបករណ៍ បរិក្ខាមួយចំនួនដូចជា ទូរទឹកកកសម្រាប់ទុកឈាមធម្មតា និងទូរទឹកកកសម្រាប់ទុកផ្លាស្មា ដែលជាមូលហេតុងាយស្រួលមិនបាច់ចល័តយកមកពីភ្នំពេញនិងពីខេត្តសៀមរាបទេ។

ឯកឧត្តម គីម រិទ្ធី បានថ្លែងទៀតថា លោកបានដឹកនាំក្រុមគ្រួសារ ស.ស.យ.ក ខេត្ត ចូលរួមក្នុងវប្បធម៌ចែករំលែក បានធ្វើចលនាជាការផ្តល់ឈាម ក៏ដូចជាការជំរុញការផ្តល់ឈាមប្រកបដោយចីរភាព បញ្ជូនទៅដល់ពេទ្យខេត្ត ដើម្បីសង្រ្គោះជីវិតប្រជាពលរដ្ឋ។

ឯកឧត្តមថា រយៈពេល២ឆ្នាំនេះសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាមន្ត្រីរាជការនៅទូទាំងខេត្តព្រះវិហារ បានផ្តល់ឈាមជូនខេត្តប្រមាណ២០០០ផ្លោក ហើយពិធីសម្ពោធអគារមណ្ឌុលផ្តល់ឈាមនាពេលនេះ គឺដើម្បីអបអរ សាទរខួបទី២០ឆ្នាំ នៃទិវាផ្តល់ឈាមពិភពលោក ហើយសម្រាប់ថ្ងៃនេះលោកក៏បានស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមលើកទី២០ដែរ។

ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរចំពោះក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដែលបានសម្រេចសាងសង់អគារមណ្ឌលផ្តល់ឈាមដ៍ថ្មីស្រឡាង។

ឯកឧត្តមឧបនាយរដ្ឋមន្ត្រី បានកោតសរសើរលោក គីម រិទ្ធី ដែលបានផ្តួចផ្តើមគំនិតក៏ដូចជា ឧបត្ថម្ភទាំងស្មារតី និងធនធានក្នុងការកសាងអគារមណ្ឌលផ្តល់ឈាមនេះ និងសូមថ្លែងអំណរគុណថ្នាក់ដឹកនាំ បុគ្គលិក មន្ទីរពេទ្យបង្អែក១៦មករា ដែលបានគាំទ្រគំនិតផ្តួចផ្តើមនេះ ពិសេសបានផ្តល់ទីតាំង ដើម្បីសាងសង់អគារមណ្ឌលផ្តល់ឈាមនេះឱ្យលេចចេញជារូបរាង។

ឯកឧត្តមឧបនាយរដ្ឋមន្ត្រី បានថ្លែងថា អគារមណ្ឌលផ្តល់ឈាម នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ត្រូវបានសាងសង់ឡើងបង្កើតអគារមណ្ឌលផ្ត់ឈាមមួយមានលក្ខណៈស្របនឹងស្តង់ដាបច្ចេកទេសវេជ្ជសាស្ត្រត្រឹមត្រូវ សម្រាប់ខេត្តព្រះវិហារ ពិសេសសម្រាប់ជំរុញចលនាបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ពីសំណាក់សាធារណជនឱ្យកាន់តែមានចំនួនច្រើនឡើង ដើម្បីបំពេញតម្រូវការឈាមសម្រាប់ជួយសង្រ្គោះដល់អាយុជីវិត ប្រជាពលរដ្ឋដែលត្រូវការឈាមជាបន្ទាន់នៅក្នុងខេត្តព្រះវិហារ។

ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តាំផ្ញើថា ក្រោយពីបានអគារមណ្ឌលផ្តល់ឈាមនេះ គឺត្រូវធ្វើយ៉ាងណាឱ្យមានសកម្មភាពនៃការផ្តល់ឈាម ដើម្បីជាគោលដៅក្នុងការចូលរួមជួយដល់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់ទៅលើឈាម ដើម្បីសង្គ្រោះអាយុជីវិតរបស់ពួកគាត់។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ក៏បានអញ្ជើញកាត់ខ្សែបូរណ៍សម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌុលផ្តល់ឈាម និងបានចូលរួមបរិច្ចាកឈាមលើកទី១៣ដោយក្តីសោមនស្សសប្បាយរីករាយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង