**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

រដ្ឋមន្រ្តីក្រសួងអប់រំ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី ការអនុវត្តកម្មវិធីបំណិនជីវិត”ការដាក់ទុនលើជំនាញថ្មីដើម្បីអនាគត” នៅតាមសាលាមធ្យមសិក្សាចំណេះទូទៅ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី ការអនុវត្តកម្មវិធីបំណិនជីវិត”ការដាក់ទុនលើជំនាញថ្មីដើម្បីអនាគត” នៅតាមសាលាមធ្យមសិក្សាចំណេះទូទៅ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង នាយកប្រតិបត្តិ អង្គការខេប និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ តំណាងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រុមហ៊ុន Gap Inc គណៈគ្រប់គ្រងសាលា នាយក នាយិកា លោកគ្រូ អ្នកគ្រូមកពីរាជធានី-ខេត្ត។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១). បង្កើតទំនាក់ទំនងរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងគោលបំណងអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែប្រសើរ
២).ស្វែងយល់កាន់តែប្រសើរអំពីគោលនយោបាយកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន
៣). ចែករំលែកបទពិសោធន៍នៃការអនុវត្តកម្មវិធីសិក្សាបំណិនជីវិតភែស (កម្មវិធី P.A.C.E ដែលមានន័យពេញលេញថាជាការដាក់ទុនលើជំនាញថ្មីដើម្បីអនាគត – Personal Advancement and Career Enhancement)
៤). ពង្រឹង និងពង្រីកការអនុវត្តកម្មវិធីបំណិនជីវិត ដើម្បីបណ្តុះបំណិនសតវត្សរ៍ទី២១ ដល់សិស្សានុសិស្ស និងគ្រូបង្រៀន។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការខេប ក្រុមហ៊ុន Gap Inc និងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាសម្រេចបាននូវសមិទ្ធផលជាច្រើននាពេលកន្លងមក ជាពិសេស សម្រាប់ការអនុវត្តកម្មវិធីបំណិនជីវិត “ការដាក់ទុនលើជំនាញថ្មីដើម្បីអនាគត(P.A.C.E)” នៅតាមសាលាមធ្យមសិក្សាចំណេះទូទៅនេះផ្ទាល់ និងបានវាយតម្លៃខ្ពស់ដល់ គណៈគ្រប់គ្រង នាយក នាយិកា លោកគ្រូ អ្នកគ្រូ ដែលបានសិក្សាស្វែងយល់ពីវិធីសាស្ត្របង្រៀនថ្មីៗ ប្រើប្រាស់ទាំងទ្រឹស្តី និងការអនុវត្តនៅក្នុងការបង្រៀន ចូលរួមចំណែកក្នុងការអភិវឌ្ឍគុណភាពអប់រំក្នុងប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា សាលារៀនគោលដៅទាំងអស់នឹងត្រូវប្រើប្រាស់សៀវភៅបំណិនជីវិតដើម្បីបង្រៀននៅបឋមសិក្សាពីថ្នាក់ទី (៤-៦) និងមធ្យមសិក្សាពីថ្នាក់ទី(៧-៩)ហើយត្រូវមានកាលវិភាគច្បាស់លាស់ ដោយបង្រៀនសិស្សឱ្យមានសមត្ថភាពស្វែងយល់ពីបញ្ហា ចេះស្វែងរកនូវដំណោះស្រាយដែលកើតមានជាក់ស្តែងក្នុងសហគមន៍មូលដ្ឋាន និងក្នុងបរិបទពិភពលោក និងអាចឱ្យសិស្សរួមចំណែកក្នុងការបង្កើតឱកាសផ្សេងៗ ដើម្បីអភិវឌ្ឍខ្លួន គ្រួសារ និងសហគមន៍របស់ពួកគេផងដែរ។

ដើម្បីឱ្យការអនុវត្តកម្មវិធីការអប់រំបំណិនជីវិតតាមសាលារៀនដំណើរការបានដោយភាពរលូនល្អ និងមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖ (១) សូមអង្គភាពពាក់ព័ន្ធទាំងអស់ធ្វើការសហការគ្នាជាមួយដៃគូពាក់ព័ន្ធដូចជា អង្គការយូនីសេហ្វ និងអង្គការរូមធូរីដ លើការអនុវត្តកម្មវិធីបំណិនជីវីត ដើម្បីប្រមូលរួមបញ្ចូលឱ្យទៅជាកម្មវិធីតែមួយ រៀបចំជាឯកសាររួមសម្រាប់ក្រសួងអប់រំ ដាក់ឱ្យអនុវត្តជាផ្លូវការក្នុងកម្មវិធីសិក្សា ដើម្បីឱ្យមានភាពជាម្ចាស់លើគម្រោង និងធានាបាននូវនិរន្តរភាពក្រោយ បញ្ចប់គម្រោង។ (២) ត្រូវអនុវត្តវិធីសាស្រ្តបង្រៀនថ្មីៗ ព្រោះសៀវភៅបំណិនជីវិតតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ លោកគ្រូ អ្នកគ្រូ ត្រូវសិក្សាស្វែងយល់ពីវិធីសាស្ត្របង្រៀនសម្រាប់សិស្សសតវត្សទី២១ ដោយត្រូវបង្រៀនសិស្សឱ្យសិក្សាស្វែងយល់ ស្រាវជ្រាវ សរសេរ និងចេះរៀនដោយខ្លួនឯង តាមរយៈការអនុវត្តផ្ទាល់ ការធ្វើពិសោធន៍ផ្សារភ្ជាប់នឹងទ្រឹស្តី ការបង្កើតចម្ងល់ ស្វែងរកព័ត៌មាន វិភាគ និងរកដំណោះស្រាយ និងផ្លាស់ប្តូរជាវិជ្ជមានពីរបៀបគិត របៀបរៀន របៀបធ្វើការ និងរបៀបរស់នៅ ប្រកបដោយសុខដុមរមនា និងបណ្តុះស្មារតីសិស្សឱ្យស្រឡាញ់ការរៀនសូត្រ ដើម្បីឱ្យពួកគាត់ក្លាយជាមូលធនមនុស្សសម្រាប់ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។
គួរបញ្ជាក់ដែរថា អង្គការខេបបានអនុវត្តកម្មវិធីអប់រំបំណិនជីវិតចាប់តាំងពីឆ្នាំ២០១៨ និងបានបណ្តុះបណ្តាលគ្រូបំណិនជីវិតចំនួន ៣១១នាក់ មកពីសាលាមធ្យមសិក្សាចំនួន ១០៨ និងមានសិស្ស ប្រមាណ ៤៣ ០០០នាក់ (ស្រី ២២ ០០០ នាក់) បាននិងកំពុងសិក្សាថ្នាក់បំណិនជីវិតក្នុងឆ្នាំសិក្សា ២០២៣-២០២៤។ ជាមួយនេះ សៀវភៅបំណិនជីវិតចំនួន៨ ក្បាល សម្រាប់កុមារវ័យជំទង់ និងមនុស្សពេញវ័យ ត្រូវបានរៀបចំឡើង រួមមាន ចំណងជើង៖ ១). ខ្ញុំ និងបរិស្ថានជុំវិញខ្ញុំ ២). ខ្ញុំ និងរាងកាយខ្ញុំ ៣). ខ្ញុំ អារម្មណ៍ខ្ញុំ និងទំនាក់ទំនងរបស់ខ្ញុំ ៤). ខ្ញុំ និងបំណងប្រាថ្នារបស់ខ្ញុំ ៥). ខ្លួនឯង ៦). ស្វ័យប្រសិទ្ធភាព ៧). សមត្ថភាពធ្វើការ និង ៨). សមត្ថភាពរកការងារ៕

អត្ថបទដែលជាប់ទាក់ទង