**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង

ចិនបញ្ជូនទ័ពទៅ ល្បាត ជុំវិញ តំបន់មាន ជម្លោះជាមួយហ្វីលីពីន នៅ សមុទ្រ ចិន ខាង ត្បូង

ប៉េកាំង៖ កងទ័ពចិននៅថ្ងៃព្រហស្បតិ៍ទី២៨ ខែវិច្ឆិកា បានប្រកាសពីការល្បាតតាមផ្លូវអាកាស និងសមុទ្ទជុំវិញតំបន់ថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង ដើម្បីការពារយ៉ាងម៉ឺងម៉ាត់លើអធិបតេយ្យភាពជាតិរបស់ខ្លួន។

បញ្ជាការមហោស្រពភាគខាងត្បូងរបស់យោធាចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតត្រៀមប្រយុទ្ធ គឺដើម្បីពង្រឹង ការប្រុងប្រយ័ត្ននៅក្នុងសមុទ្ទ និងលម្ហអាកាសជុំវិញតំបន់ហ័ងយ៉ា នតៅ Huangyan Dao (ហ្វីលីពីនហៅថា Scarborough Shoal)។

សេចក្តីថ្លែងការណ៍បន្ថែមថា៖«ចិនបានរៀបចំកងកម្លាំងទ័ពអាកាស និងជើងទឹកសម្រាប់ការល្បាតនេះនៃតាំងពីដើមខែវិច្ឆិកា ដើម្បីពង្រឹងបន្ថែមទៀតនូវការគ្រប់គ្រងរបស់យើងលើដែនសមុទ្ទ និងដែនអាកាសដែលពាក់ព័ន្ធ»។ ឆ្មាំឆ្នេរសមុទ្ទរបស់ប្រទេសចិន បានប្តេជ្ញាថា នឹងបន្តពង្រឹងការល្បាត និងការអនុវត្តច្បាប់នៅក្នុងដែនសមុទ្ទនៃតំបន់ Scarborough Shoal និងដែនទឹកដែលពាក់ព័ន្ធ។

តំបន់ Scarborough Shoal រាងត្រីកោណនៃថ្មប៉ប្រះទឹក និងថ្មស្ថិតនៅចម្ងាយ២៤០គីឡូម៉ែត្រពីភាគខាងលិចនៃកោះ Luzon របស់ប្រទេសហ្វីលីពីន និងជិត៩០០គីឡូម៉ែត្រពីខេត្តហៃណានរបស់ចិន។ នាវាហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាជាញឹកញាប់កាលពីឆ្នាំមុន បណ្តាលឱ្យមានអ្នករបួស និងការខូចខាតទ្រព្យសម្បត្តិ។

ភាពតានតឹងបានកើនឡើងនៅក្នុងខែវិច្ឆិកា នៅពេលដែលប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ចុះហត្ថលេខាលើច្បាប់ចំនួន២ ដែលកំណត់ដែនទឹកសមុទ្ទរបស់ប្រទេស និងការដាក់ផ្លូវកំណត់សម្រាប់នាវាបរទេស។ នោះ បាន ជំរុញ ឱ្យ មាន ការ ច្រាន ចោល យ៉ាង ខ្លាំង ដោយ ប្រទេស ចិន ដោយ បាន កោះហៅ បេសកជនហ្វីលីពីនមកសួរនាំ។

ភាពតានតឹងបានកើនឡើងម្ដងទៀតនៅដើមខែនេះ នៅពេលសហរដ្ឋអាម៉េរិក និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដែលអនុញ្ញាតឱ្យភាគីទាំង២ ចែករំលែកព័ត៌មានសម្ងាត់។ កាលពីថ្ងៃព្រហស្បតិ៍ ដោយឆ្លើយតបទៅនឹងសំណួរស្តីពីកិច្ចព្រមព្រៀងសន្តិសុខ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ ឈៀន (Wu Qian) បាននិយាយថា៖«ការបង្កើតកិច្ចព្រមព្រៀង..នឹងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យខូចដល់ស្ថិរភាពក្នុងតំបន់»។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖«យើងនឹង..បន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីប្រឆាំងការរំលោភបំពាន និងការបង្កហេតុ ព្រមទាំងការពារយ៉ាងរឹងមាំនូវសន្តិភាព និងស្ថិរភាពនៅសមុទ្ទចិនខាងត្បូង»៕

អត្ថបទដែលជាប់ទាក់ទង