**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក

បរទេស៖ កោះតៃវ៉ាន់ និងក្រុមមន្រ្តីសន្តិសុខក្នុងតំបន់ បានវាយតម្លៃថា ចិនទំនងជានឹងធ្វើសមយុទ្ធយោធា ក្នុងពេលប៉ុន្មានថ្ងៃទៀត នៅក្បែរដែនកោះនេះ ដើម្បីឆ្លើយតបគម្រោងធ្វើទស្សនកិច្ចរបស់ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ទៅកាន់តំបន់ប៉ាស៉ីហ្វិក ដែលរួមមានការឆ្លៀតឈប់សំចត នៅទឹកដីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Lai Ching-te នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសដែនកោះចំនួន៣ នៅប៉ាស៉ីហ្វិក ដែលជាសម្ព័ន្ធមិត្តការទូត​របស់ខ្លួន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ហើយបើតាមប្រភពដែល Reuters ទទួលបាន រូបលោកក៏មានផែនការ ឆ្លៀតឈប់សំចតនៅកោះហាវ៉ៃ ឬមួយក៏កោះហ្កាំ របស់សហរដ្ឋអាមេរិក ផងដែរ។

យោងតាមការវាយតម្លៃ របស់មន្រ្តីសន្តិសុខតៃវ៉ាន់ ព្រមទាំង​មន្រ្តីសន្តិសុខក្នុងតំបន់ ទីក្រុងប៉េកាំង អាចនឹងបើកការធ្វើសមយុទ្ធយោធា នៅអំឡុងឬក្រោយ ដំណើរទស្សនកិច្ចរបស់លោក Lai Ching-te ដែលនឹងបញ្ចប់ទៅវិញ នៅថ្ងៃទី៦ ខែធ្នូ។

គួរបញ្ជាក់ថា ក្នុងឆ្នាំនេះ ចិនធ្លាប់បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ២លើករួចមកហើយ នៅក្បែរកោះតៃវ៉ាន់ ក្នុងនោះ១លើក កាលពីខែឧសភា និង១លើកទៀតកាលពីខែតុលា ហៅថា សមយុទ្ធ Joint Sword 2024A និង Joint Sword 2024B។ ការធ្វើសមយុទ្ធយោធារបស់ចិន ឆ្លើយតបការដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់បែបនេះ គឺមិនមែនជារឿងដែលពុំធ្លាប់មាន​ពីមុនមកនោះទេ។

ចិនបានធ្វើបែបនោះ កាលពីខែសីហា ឆ្នាំមុន នៅពេលលោក Lai Ching-te ដែលកាលនោះ មានឋានៈជាមេដឹកនាំរង​របស់តៃវ៉ាន់ បានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ហើយទីក្រុងប៉េកាំងក៏បានធ្វើសមយុទ្ធយោធាផងដែរ កាលពីខែមេសា ឆ្នាំដដែល ពេល​លោកស្រី Tsai Ing-wen ដែលកាលនោះ ជាមេដឹកនាំតៃវ៉ាន់ បានវិលត្រឡប់មកពីរដ្ឋ California។

អត្ថបទដែលជាប់ទាក់ទង