**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត

ម៉ានីល៖ កងកម្លាំងសន្តិសុខហ្វីលីពីនបានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុមអង្គរក្សរបស់អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ត្រូវបានផ្លាស់ប្តូរចេញ បន្ទាប់ពីក្រសួងយុត្តិធម៌ បើកការស៊ើបអង្កេតលើការគំរាមកំហែងសម្លាប់ ដែលលោកស្រីបានធ្វើប្រឆាំងនឹងប្រធានាធិបតី Ferdinand Marcos Jr។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទោះជាយ៉ាងណា អ្នកនាំពាក្យប៉ូលិសនិងយោធា បានបញ្ជាក់ថា ការផ្លាស់ប្តូរអង្គរក្ស គឺពាក់ព័ន្ធនឹងការស៊ើបអង្កេតដាច់ដោយឡែកមួយ ទាក់ទងនឹងការចោទប្រកាន់ថា លោកស្រី Duterte បានប្រើឥទ្ធិពលរបស់ខ្លួន ក្នុងការផ្ទេរប្រធានបុគ្គលិករបស់លោកស្រី ដែលកំពុងជាប់ឃុំ។

អ្នកនាំពាក្យប៉ូលិសជាតិ វរសេនីយ៍ឯក Jean Fajardo បានប្រាប់អ្នកសារព័ត៌មានថា វេជ្ជបណ្ឌិតប៉ូលិសម្នាក់ ត្រូវបានរុញដោយប្រធានសន្តិសុខរបស់លោកស្រី Duterte ហើយ យើងមិនអាចអនុញ្ញាតឱ្យរឿងនេះកន្លងផុតទៅបានទេ។

ក្រសួងយុត្តិធម៌ ក៏បានកោះហៅលោកស្រី Duterte ឱ្យចូលបង្ហាញខ្លួន ក្នុងការស៊ើបអង្កេត ជុំវិញការគំរាមកំហែងសម្លាប់លោក Marcos ដែលលោកស្រីបានធ្វើកាលពីថ្ងៃសៅរ៍ផងដែរ។

លោកស្រី Duterte បានអះអាងថា លោកស្រីបានណែនាំឱ្យឃាតកម្នាក់ សម្លាប់លោក Marcos ប្រសិនបើលោកស្រីត្រូវបានគេសម្លាប់។ ក្រោយមក លោកស្រីបានបដិសេធថា វាមិនមែនជាការគំរាមកំហែងនោះទេ។

ការគំរាមកំហែង និងការស៊ើបអង្កេតនេះ បានបង្កជម្លោះរវាងលោក Marcos និងលោកស្រី Duterte ដែលធ្លាប់ជាសម្ព័ន្ធមិត្តនយោបាយ។ លោក Marcos បានប្តេជ្ញាចាត់វិធានការ ប្រឆាំងនឹងការគំរាមកំហែងនេះ។

ការផ្លាស់ប្តូរអង្គរក្ស និងការស៊ើបអង្កេតនេះ បង្ហាញពីភាពតានតឹងផ្នែកនយោបាយ នៅហ្វីលីពីន និងបង្កើនការព្រួយបារម្ភអំពីស្ថិរភាពនៃរដ្ឋាភិបាល។

អត្ថបទដែលជាប់ទាក់ទង