**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហារឿងផ្ទះបុរី បើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការដោះស្រាយបញ្ហារឿងផ្ទះបុរី ប្រសិនបើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយវិញ ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៦ វិច្ឆិកានេះ សម្តេចធិបតី បញ្ជាក់ថា «បើយើងយកនយោបាយ ទៅឡូកឡំនៅក្នុងរឿងបច្ចេកទេស គឺយើងដោះអត់ចេញទេ អាហ្នឹងហើយដូចរឿងព្រំដែន ដែលអ្នកនយោបាយមួយចំនួន នៅក្រៅប្រទេស ខំចង់យកនយោបាយមកដុត មិនឱ្យគេដោះស្រាយបច្ចេកទេសគ្រោះថ្នាក់ ។ ទុកឱ្យអ្នកបច្ចេកទេស ទុកឱ្យភាគីពាក់ព័ន្ធ សម្របសម្រួល យើងមានត្រីភាគី ក្រសួង អតិថិជន ជាមួយនឹងម្ចាស់បុរី កន្លែងខ្លះមានចតុភាគី មានអតិថិជន មានម្ចាស់បុរី មានក្រសួង និងមានម្ចាស់បំណុល ព្រោះម្ចាស់បុរីខ្លះ គាត់ក៏ខ្ចីលុយពីគេមកដើម្បីដោះ ចឹងយើងដោះ» ។

សម្តេចធិបតី បញ្ជាក់បន្ថែមថា «៩៩ យើងដោះបាន៥៣នេះ ទោះបីជាមិនមានការស្រែកការប្រកាសអីផ្សេងៗ ប៉ុន្តែយើងទប់សភាពការណ៍ណាស់ បើសិនជាតាមស្តាប់តាមសំណូមពរម្នាក់ៗ ពេលខ្លះគេខឹងទៀត ហេតុអ្វីបានយើងមិនរឹង ហេតុអ្វីក៏យើងមិនព្រមចាប់អ្នកនេះចាប់អ្នកនោះ ទុកឱ្យគេធ្វើនេះធ្វើនោះបង្កបញ្ហា ខ្ញុំថារឿងនេះតែធ្វើមិនស្រួល ទៅជារឿងនយោបាយ​ពិបាកដោះ ព្រោះមានអ្នកចាំដុត មានអ្នកចាំដុត វិទ្យុមួយចំនួនចាំតែដុតទេ ទី២ វាបង្កើតនូវភាពជ្រួលច្របល់» ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមនៅក្នុងការខិតខំដោះស្រាយនេះ រួមទាំងភាគីពាក់ព័ន្ធ មានទាំងម្ចាស់បុរី មានទាំងអតិថិជន មានទាំង​ម្ចាស់បំណុល ដែលរួមគ្នាដោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង