**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292

រុស្ស៉ីប្រើមីស៉ីលបាលិស្ទីគអន្តរទ្វីប ជាលើកដំបូង ក្នុងការវាយប្រហារលើអ៊ុយក្រែន

កៀវ៖ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា រុស្ស៉ីបានបាញ់មីស៉ីលបាលិស្ទីគអន្តរទ្វីប ឬហៅថា ICBM ១គ្រាប់ ចេញពីតំបន់ Astrakhan ភាគខាងត្បូងប្រទេសរុស្ស៉ី ក្នុងការវាយប្រហារមួយមកលើអ៊ុយក្រែន ខណៈវាគឺជាលើកដំបូងបំផុត ដែលទីក្រុងមូស្គូបានប្រើប្រាស់ មីស៉ីលរយៈចម្ងាយឆ្ងាយ និងកម្លាំងខ្លាំងបែបនេះ ក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការវាយប្រហារដោយមីស៉ីល ICBM របស់រុស្ស៉ី កើតមានឡើង បន្ទាប់ពីអ៊ុយក្រែន បានប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយ របស់អាមេរិកនិងអង់គ្លេស វាយប្រហារលើគោលដៅក្នុងប្រទេសរុស្ស៉ី ក្នុងសប្តាហ៍នេះ ជាអ្វីដែលទីក្រុងមូស្គូ បានព្រមានជាច្រើនខែមកហើយថា នឹងត្រូវចាត់ទុកជា ទង្វើបង្កើនជម្លោះកាន់តែខ្លាំង។

អំឡុងការវាយប្រហារខាងលើ កងការពារដែនអាកាសអ៊ុយក្រែន បាញ់ស្កាត់មីស៉ីលគ្រូស Kh-101 បានចំនួន ៦គ្រាប់។ យ៉ាងណាក្តី វាមិនទាន់ច្បាស់ទេថា តើមីស៉ីល ICBM របស់រុស្ស៉ី ត្រូវបានកំណត់វាយប្រហារលើគោលដៅអ្វី និងថាតើវាបានបង្កឱ្យមានការខូចខាតដែរឬអត់។ មិនតែប៉ុណ្ណោះ ក៏ពុំទាន់មានការបញ្ជាក់ថា មីស៉ីលបាលិស្ទីគអន្តរទ្វីបនោះ ជាមីស៉ីល ICBM ស៊េរីមួយណា ផងដែរ។

គួរបញ្ជាក់ថា ពួកមីស៉ីល ICBM អាចបាញ់បានចម្ងាយរាប់ពាន់គីឡូម៉ែត្រ ហើយអាចប្រើប្រាស់ ដើម្បីពាំក្បាលគ្រាប់នុយក្លេអ៊ែរ ថែមទៀតផង ប៉ុន្តែទោះជាបែបនេះក៏ដោយ ពួកវាក៏អាចប្រើ សម្រាប់បំពាក់ក្បាលគ្រាប់ធម្មតាបាន ផងដែរ។

អត្ថបទដែលជាប់ទាក់ទង