**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់

ធនាគារពិភពលោក៖ កម្ពុជា អាចដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ជាមួយប្រទេសជិតខាង

ភ្នំពេញ៖ ធនាគារពិភពលោក តាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ប្រទេសកម្ពុជា អាចដើរតួនាទីដ៏សំខាន់ នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ជាមួយប្រទេសជិតខាង និងបំពេញតាមចក្ខុវិស័យរបស់ខ្លួន ក្នុងការជំរុញការអភិវឌ្ឍការដឹកជញ្ជូនអន្តរមធ្យោបាយ។

ធនាគារពិភពលោក និយាយដូច្នេះ នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួន ក្រោមចំណងជើងថា «ការតភ្ជាប់ក្នុងតំបន់នៅកម្ពុជា៖ ការទាញយកប្រយោជន៍ពី សក្តានុពលដ៏ពេញលេញ នៃច្រករបៀងដឹកជញ្ជូន» (Cambodia’s Regional Connectivity: Unlocking the Full Potential of Transport Corridors) ដែលបានកំណត់បញ្ហាប្រឈមសំខាន់ៗ ក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា ព្រមទាំងស្នើឱ្យធ្វើការវិនិយោគ និងដាក់ចេញវិធានការគោលនយោបាយតាមគោលដៅ សម្រាប់កែលម្អការតភ្ជាប់ ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ «ការតភ្ជាប់ក្នុងតំបន់ និងការអភិវឌ្ឍផ្នែកភស្តុភារកម្ម គឺជាអាទិភាពចម្បងរបស់កម្ពុជា។ ហេតុនេះ គន្លឹះគឺស្ថិតនៅលើការពង្រឹងសមត្ថភាពរបស់យើង»។

ឯកឧត្ដម បន្ថែមទៀតថា «អាទិភាពទាំងនេះ អាចជួយពង្រឹងជំហររបស់កម្ពុជា ឱ្យដើរតួជាតួអង្គសំខាន់មួយ ក្នុងការតភ្ជាប់គ្នាក្នុងតំបន់ និងជំរុញពាណិជ្ជកម្មតាមខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក»។ រដ្ឋាភិបាលកម្ពុជា បានបង្កើត «ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣» (CITLS) ដើម្បីបង្កើនមុខងារ និងប្រសិទ្ធផលនៃវិស័យដឹកជញ្ជូន និងគាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ស្របតាមការកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី ១។

របាយការណ៍របស់ធនាគារពិភពលោក បានលើកអនុសាសន៍បន្ថែមសម្រាប់ផែនការ CITLS ដោយផ្តោតលើភាពចាំបាច់នៃការវិនិយោគ និងសកម្មភាពគោលនយោបាយជាបន្ទាន់មួយចំនួន សម្រាប់បើកឱកាសនៅតាមច្រករបៀង ដឹកជញ្ជូនសំខាន់ៗក្នុងប្រទេសកម្ពុជា។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ការសិក្សានេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗពីរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកជម្រើសនានា ដើម្បីទាញយកប្រយោជន៍ពីសក្តានុពល ដ៏ពេញលេញនៃវិស័យដឹកជញ្ជូន និងការតភ្ជាប់ក្នុងតំបន់របស់កម្ពុជា»។

លោកស្រី និយាយបន្ថែមទៀតថា «វិធានការដ៏ចាំបាច់មួយសម្រាប់ការ អភិវឌ្ឍបណ្តាញដឹកជញ្ជូន និងជួយកែលម្អការប្រកួតប្រជែងរបស់កម្ពុជា រួមទាំងការទាញយកសក្តានុពល នៃការដឹកជញ្ជូនរបស់ខ្លួន និងការលើកកម្ពស់ពាណិជ្ជកម្មនៅក្នុងតំបន់»។

សូមបញ្ជាក់ថា ការពឹងផ្អែកនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលើការនាំចេញ បាននាំឱ្យមានតម្រូវការកាន់តែច្រើនសម្រាប់ការ ធ្វើចរាចរណ៍ទំនិញក្នុងទំហំកាន់តែធំ និងឱ្យកាន់តែមានប្រសិទ្ធផល នៅតាមបណ្តាញផ្លូវដឹកជញ្ជូនក្នុងផ្ទៃប្រទេស និងឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង។ របាយការណ៍នេះ បានស្នើឱ្យមានការវិនិយោគជាអាទិភាព និងវិធានការគោលនយោបាយមួយចំនួន សម្រាប់កែលម្អការបំពេញមុខងារ របស់ប្រព័ន្ធដឹកជញ្ជូនផ្លូវដី ផ្លូវដែក និងផ្លូវទឹកក្នុងផ្ទៃប្រទេស ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ការមានវិធីសាស្ត្រមួយគ្រប់ជ្រុងជ្រោយ និងមានសម្របសម្រួលល្អក្នុងការ អភិវឌ្ឍបណ្តាញដឹកជញ្ជូន អមដោយការផ្តោតលើភាពធន់ទៅនឹងអាកាសធាតុផង នឹងជួយជំរុញឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរឡើង, បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង