**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល មានតួនាទីស្ថិតនៅក្រោមឱវាទមេឃុំ ចៅសង្កាត់ និងស្ថិតក្រោមការគ្រប់គ្រងបញ្ជាដឹកនាំជំនាញរបស់អធិការដ្ឋានគរបាលក្រុង ស្រុក ខណ្ឌ មានសមត្ថកិច្ចថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់។ នេះបើយោងតាមប្រការ១ នៃប្រកាសស្តីពី តួនាទីនិងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចុះនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។

ភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ រួមមាន ១.ចាត់វិធានការដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពក្នុងមូលដ្ឋាន។

២.ចាត់វិធានការ ការពារកន្លែងកើតហេតុ ប្រមូល ថែរក្សាវត្ថុតាង ធ្វើសេចក្តីរាយការណ៍ជូនអធិការដ្ឋាន ក្រុង ស្រុក ខណ្ឌ និងរាយការណ៍ផ្ទាល់ជូនមេឃុំ ចៅសង្កាត់។

៣.គ្រប់គ្រងការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ចំនួនគ្រួសារ ចំនួនមនុស្សស្នាក់នៅបណ្តោះអាសន្ន ស្នាក់នៅអចិន្ត្រៃយ៍ និងវត្តមានជនបរទេសក្នុងភូមិសាស្ត្រទទួលខុសត្រូវ។

៤.ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានាក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវ។

៥.គ្រប់គ្រងការចុះបញ្ជីស្ថិតិអាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល មុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខសង្គម និងយានជំនិះគ្រប់ប្រភេទតាមការកំណត់

៦.គ្រប់គ្រងបញ្ជីទិន្នន័យមានជាអាទិ៍: ទីតាំងអង្គភាពកងកម្លាំងប្រដាប់អាវុធ ទីតាំងស្ថានទូត គ្រឹះស្ថានសិក្សា វត្តអារាម រមណីដ្ឋាន ក្លឹបកំសាន្ត អង្គការជាតិ អន្តរជាតិ លំនៅឋានជនបរទេស ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសហគមន៍។

៧.ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនិងអនុវត្តគោលការណ៍ការងារនគរបាល និងសហគមន៍សំដៅកៀរគរការចូលរួមការពារសនិ្តសុខ សណ្តាប់ធ្នាប់សាធារណៈ។

៨.ធ្វើជាជំនួយការជូនក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការកសាងដឹកនាំគ្រប់គ្រងកម្លាំងប្រជាការពារនៅតាមឃុំ សង្កាត់ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋាន។

៩.យាមល្បាតប្រចាំការដើម្បីបានទទួលព័ត៌មាននិងអន្តរាគមន៍ការពារអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បត្តិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

១០.ប្រតិបត្តិម៉ឺងមាត់ និងខ្ជាប់ខ្ជួននូវបទពិន័យរបស់នគរបាល។

១១. ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ប៉ុស្តិ៍ជូនមេឃុំ ចៅសង្កាត់និងអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌតាមការកំណត់។

និង១២.បំពេញភារកិច្ចផ្សេងៗទៀតដែលមេឃុំ ចៅសង្កាត់និងអធិការប្រគល់ឱ្យ។

សូមបញ្ជាក់ថា នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្រ្តី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ គឺជាតួអង្គសំខាន់មួយក្នុងចំណោមតួអង្គផ្សេងទៀតនៅមូលដ្ឋាន រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប្រជាការពារ នាយក នាយករង និងគ្រូបង្រៀន ព្រះចៅអធិការវត្តនិងព្រះសង្ឃ និងមណ្ឌលសុខភាព ដែលប្រៀបបាននឹងបណ្ដុំសសរគ្រឹះដែលធានាឱ្យការរស់នៅរបស់ប្រជាជនប្រកបដោយភាពកក់ក្ដៅ ជាពិសេសធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង