**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ

ទុងប្រផេះ ជាសត្វស្លាបកម្រ បង្ហាញវត្តមានកាន់តែច្រើនក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

ភ្នំពេញ៖ ទុងប្រផេះ ដែលជាប្រភេទសត្វស្លាបកម្រ កំពុងបង្ហាញវត្តមានកាន់តែច្រើន នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។ បើតាម អង្គការជីវិតធម្មជាតិនៅកម្ពុជា (NCO) ក្នុងឆ្នាំ២០២៤ តំបន់ដីសើមនេះ មានទុងប្រផេះរហូតដល់៣៤ក្បាល។

បើតាម អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពីថ្ងៃទី២៤ តុលា បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វត្តមានសត្វទុងប្រផេះក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានកើនឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២៤ ដែលមានរហូតដល់ ៣៤ក្បាល។ ការកើនឡើងចំនួនសត្វស្លាបទឹកនេះ បានបញ្ជាក់ថា តំបន់ដីសើមបឹងព្រែកល្ពៅពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទ្រទ្រង់ជីវៈចម្រុះដ៏សម្បូរបែប។

ទុងប្រផេះ ត្រូវបានពិភពលោកចុះឈ្មោះក្នុងបញ្ជីក្រហម IUCN ដែលជាប្រភេទសត្វកំពុងទទួលរងការគំរាមកំហែង និងជិតផុតពូជ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់។​ សត្វប្រភេទនេះ ភាគច្រើនធ្វើសម្បុកពងកូននៅតំបន់ទន្លេសាប ជាពិសេសតំបន់រ៉ាមសារព្រែកទាល់ ដែលជាកន្លែងបន្តពូជចុងក្រោយគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបន្ទាប់មកពួកវានឹងផ្លាស់ទីរកចំណីពាសពេញតំបន់សើមក្នុងប្រទេសកម្ពុជា។ តំបន់ដីសើមបឹងព្រែកល្ពៅ គឺជាទីតាំងរកចំណីសំខាន់មួយសម្រាប់សត្វស្លាបនេះ និងតែងតែមានវត្តមានជារាងរាល់ឆ្នាំចាប់ពីខែមេសា ទៅដល់ខែវិច្ឆិកា។

នៅឆ្នាំ២០២១ មានសត្វទុងប្រផេះចំនួន ៣ពាន់ក្បាល កំពុងរស់នៅ និងបន្តពូជ ដែលប្រហែល ៣០ភាគរយ នៃចំនួនសរុបលើពិភពលោក។ នេះបើតាមក្រសួងបរិស្ថាន។

សសូមបញ្ជាក់ថា ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ ដែលមាន​ផ្ទៃដី​៨,៣០៥ហិកតា លាត សន្ធឹង​លើ​ផ្ទៃ​ស្រុក​បុរី​ជលសារ និង​ស្រុក​កោះអណ្ដែត ខេត្តតាកែវ ត្រូវបាន​បង្កើតឡើង​នៅ​ខែតុលា ឆ្នាំ​២០០៧ ដើម្បី​គ្រប់គ្រង និង​អភិរក្ស​ដែន​បម្រុង​សត្វ​ក្រៀល និង​សត្វ​ស្លាប​ផ្សេងៗ​ទៀត​។

ចាប់តាំងពី​ឆ្នាំ​២០០១ រហូតទល់​ឆ្នាំ​២០២០​នេះ ក្នុង​តំបន់​ការពារ​ដី​សើម​នេះ​ មាន​វត្តមាន​សត្វ​ស្លាប​ប្រមាណ​ជា ១៣០​ប្រភេទ ក្នុងនោះ​ចំនួន ១១៨​ប្រភេទ ជា​សត្វ​ស្លាបមាន​បង្គួរ​។ ចំពោះ​សត្វ​ស្លាប​ងាយ​រងគ្រោះ​ចំនួន ៦​ប្រភេទ​ដូចជា ស្មោញ ត្រ​យ៉ង​ខ្លួន​ស រនាល​ពណ៌ ទង់​ប្រផេះ ចាបពូក​ទ្រូង​លឿង និង​ខ្វែក​សមុទ្រ​តូច​ពណ៌​ត្នោត​។ រីឯ​សត្វ​រងគ្រោះ​មាន​ចំនួន ៣​ប្រភេទ​រួមមាន ត្រដក់​ធំ ចាបព្រៃ​វែង និង​ត្រ​យ៉ង​ចំពុះ​ស្លាបព្រា​។ ចំណែកឯ​សត្វ​ពីរ​ប្រភេទ​ទៀត​កំពុង​រងគ្រោះ​គឺ ក្រៀល និង​ត្រដក់​តូច​។ ឯ​សត្វ​មួយ​ប្រភេទ​គឺ​ខ្សឹប ជា​សត្វ​ជិត​ផុត​ពូជ​។ នេះបើតាម អង្គការជីវិតធម្មជាតិនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង