**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

មកស្វែងយល់បន្ថែម អំពីលិខិតឆ្លងដែន និតិវិធី និងលក្ខខណ្ឌ ដើម្បីទទួលបានយកទៅប្រើប្រាស់

ភ្នំពេញ៖ យោងតាមប្រកាសលេខ ១៤៦១ ប្រ.ក. ស្តីពីបែបបទនៃការផ្តល់លិខិតឆ្លងដែនធម្មតា របស់ក្រសួងមហាផ្ទៃ លិខិតឆ្លងដែនធម្មតា គឺជាឯកសារបញ្ជាក់ថា ជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ដែលអនុញ្ញាតឱ្យពលរដ្ឋកម្ពុជា អាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស និងចំពោះមនុស្សម្នាក់មិនត្រូវបានអនុញ្ញាតិឱ្យផ្តល់ ឬប្រើប្រាស់លិខិតឆ្លងដែនធម្មតាលើសពីមួយឡើយ។ លិខិតឆ្លងដែនធម្មតាមានសុពលភាពរយៈពេល៥ឆ្នាំសម្រាប់កុមារមានអាយុពី០ ឆ្នាំដល់៥ ឆ្នាំ និងមានសុពលភាពរយៈពេល១០ឆ្នាំសម្រាប់អ្នកមានអាយុពី៦ ឆ្នាំឡើង។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ។

ឯកឧត្តមបណ្ឌិត បានទាញការចាប់អារម្មណ៍ពីសាធារណជន ពិសេសអ្នកដែលបាននឹងកំពុងប្រើប្រាស់លិខិតឆ្លងដែនធម្មតា ថាជាទូទៅអាចមានអ្នកប្រើប្រាស់ខ្លះ ប្រហែលមិនធ្លាប់បានដឹងថាលិខិតឆ្លងដែនមានប៉ុន្មានទំព័រ? ប្រើអស់ប៉ុន្មានទំព័រ? សល់ប៉ុន្មានទំព័រ? និងខ្លះទៀតក៏សឹងតែមិនធ្លាប់បានអាននូវការណែនាំសំខាន់ៗមួយចំនួន ដែលមាននៅក្នុងលិខិតឆ្លងដែនធម្មតានោះផងក៏មិនដឹង។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា នៅក្នុងលិខិតឆ្លងដែនធម្មតាគឺមាន៦៤ទំព័រ ដែលក្នុងទំព័រទី១ ពេលដែលអ្នកប្រើប្រាស់បើកឃើញនៅខាងឆ្វេងដៃ មានរំលេចដោយភាសារខ្មែរ និងភាសារបរទេស សរសេរថា “ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ អនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែននេះ ធ្វើដំណើរចេញ ចូលដោយសេរី និងគ្មានឧបសគ្គ ព្រមទាំងជួយជ្រោមជ្រែង និងការពារក្នុងករណីចាំបាច់។

ចំណែកនូវទំព័របន្ទាប់ទៀតអ្នកប្រើប្រាស់ និងបានឃើញនៅអត្តសញ្ញាណរបស់ខ្លួន ដោយឡែកនៅក្នុងទំព័រចុងក្រោយគេបង្អស់ខាងស្តាំដៃ គឺមានការណែនាំសំខាន់ៗចំនួន ៥ចំណុច ដែលអ្នកប្រើប្រាស់គប្បីត្រូវតែដឹង រួមមាន៖

ទី១.លិខិតឆ្លងដែនត្រូវបានផ្តល់ជូន ដោយអាជ្ញាធរមានសមត្ថកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងដោយតំណាងមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេសដល់ពលរដ្ឋកម្ពុជាណា ដែលបានដាក់ ពាក្យស្នើសុំ។

ទី២.ពលរដ្ឋកម្ពុជាដែលស្នាក់នៅបរទេស ត្រូវទៅចុះឈ្មោះ និងអាសយដ្ឋានរបស់ខ្លួននៅស្ថានទូត ឬកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅជិត ហើយនៅពេលផ្លាស់ប្តូរអាសយដ្ឋាន ឬចាកចេញពីប្រទេសនោះក៏ត្រូវជូនដំណឹងដែរ។ ការខកខានមិនបានចុះឈ្មោះ និងជូនដំណឹង អាចនាំឱ្យមានការលំបាក ឬយឺតយ៉ាវក្នុងការជួយជ្រោមជ្រែងនឹងការពារ ដែលខ្លួនមានសិទ្ធិទទួលក្នុងនាមជាពលរដ្ឋកម្ពុជា។

ទី៣.ពលរដ្ឋកម្ពុជាគ្រប់រូបអាចសុំលិខិតឆ្លងដែនបានដោយមិនគិតពីអាយុ។

ទី៤.លិខិតឆ្លងដែននេះ នៅតែជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយអាចធ្វើការដក ហូតបានគ្រប់ពេលវេលា។ លិខិតឆ្លងដែនមិនត្រូវបានផ្ញើពីប្រទេសមួយទៅប្រទេសមួយទៀត តាម ប្រៃសណីយ៍ឡើយ។

ទី៥.លិខិតឆ្លងដែនជាឯកសារដែលមានតម្លៃ មិនត្រូវកែបន្លំដោយវិធីណាមួយឡើយ។

ដោយឡែកក្នុងករណីបាត់បង់ ឬអន្តរាយដោយប្រការណាមួយនោះ អ្នកកាន់លិខិតឆ្លងដែនត្រូវមកធ្វើសេចក្តីរាយការណ៍ជាបន្ទាន់ដល់នគរបាលការិយាល័យលិខិតឆ្លងដែននៅព្រះរាជាណាចក្រកម្ពុជា ឬក៏ស្ថានទូត កុងស៊ុលក្រៅប្រទេស ដែលនៅជិតបំផុត។ លិខិតឆ្លងដែនថ្មី អាចផ្តល់ជូនបានបន្ទាប់ពីធ្វើការស៊ើបអង្កេតដិតដល់តាមគ្រប់លទ្ធភាព។

សូមបញ្ជាក់ថា នីតិវិធីនៃការស្មើសុំធ្វើលិខិតឆ្លងដែនធម្មតា គឺសម្រាប់ពលរដ្ឋមានអាយុចាប់ពី១៥ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត រួមជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណសញ្ជាតិខ្មែរ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ សម្រាប់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ ឬអាណាព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត។

ចំណែកទីតាំងផ្ដល់សេវាលិខិតឆ្លងដែនធម្មតា រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែន ផ្សារទំនើបអុីនអន២សែនសុខ សាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ក្រសួងមហាផ្ទៃ ជាអ្នកទទួលខុសត្រូវក្នុងការចេញលិខិតឆ្លងដែនធម្មតាសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ ដោយមាននាយកដ្ឋានលិខិតឆ្លងដែននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាសេនាធិការលើការងារនេះ ៕

អត្ថបទដែលជាប់ទាក់ទង