**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»

បទវិភាគ៖ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ សហគ្រាសទុនបរទេសនឹងទទួលបានកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ដែលនាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិន

ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ដែលកំពុងបើកធ្វើនៅក្រុងសៀងហៃ ផលិតផលច្នៃប្រឌិតថ្មីជាច្រើនដែលប្រកបដោយឌីជីថលភាវូបនីយកម្ម ភាពបៃតងនិងភាពវៃឆ្លាតត្រូវបានដាក់បង្ហាញជាបន្តបន្ទាប់ ដែលបញ្ចេញកម្លាំងច្នៃប្រឌិតថ្មីឥតឈប់ឈរ ។
ក្នុងនាមជាវេទិកាសំខាន់សម្រាប់ទូទាំងពិភពលោកចែករំលែកកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិតថ្មី ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីមួយដល់លើកទី៦បានដាក់តាំងបង្ហាញជាលើកដំបូងនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីដែលមានលក្ខណៈតំណាងជិត២៥០០ផ្នែក ។ ពាណិជ្ជករជាច្រើនបានបើកហាងលក់ទំនិញថ្មី រោងចក្រថ្មីនិងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ថ្មីនៅប្រទេសចិន ដែលបានពូនជ្រំនូវកម្លាំងចលករអភិវឌ្ឍន៍ថ្មី ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះបានបង្កើតការតាំងពិព័រណ៍ពិសេសនៃសម្ភារៈថ្មីជាលើកដំបូង ផលិតផលដែលត្រូវដាក់ចេញជាលើកដំបូងនៅទូទាំងពិភពលោក ត្រូវដាក់តាំងបង្ហាញជាលើកដំបូងនៅអាស៊ីនិងដាក់តាំងពិព័រណ៍ជាលើកដំបូងនៅប្រទេសចិនជាង៤០០បានបង្ហាញមុខនៅទីនេះ ដោយបង្ហាញពីកម្លាំងផលិតកម្មគុណភាពថ្មី ដើម្បីនាំឱ្យពិព័រណ៍នាំចូលចិនអន្តរជាតិដែលប្រកបដោយភាពច្នៃប្រឌិតថ្មីដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជះឥទ្ធិពលដល់ទូទាំងពិភពលោក ។
ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិមិនត្រឹមតែត្រូវបានរៀបចំឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងក៏មានភាពច្នៃប្រឌិតថ្មីកាន់តែច្រើនឡើងៗដែរ បានក្លាយជាវេទិកាមួយដែលដាក់បង្ហាញជាលើកដំបូងនូវផលិតផលថ្មី បច្ចេកវិទ្យាឈានមុខថ្មីនិងសេវាកម្មច្នៃប្រឌិតថ្មីនៅទូទាំងពិភពលោកដែលត្រូវគេទទួលស្គាល់ជាទូទៅ ។ តើវាមានកម្លាំងទាក់ទាញមកពីណា?
បើមើលពីទិសដៅទូទៅនៃវេទិកានេះ ពិព័រណ៍នាំចូលចិនអន្តរជាតិជាពិព័រណ៍ថ្នាក់ជាតិលើកដំបូងដែលចាត់ទុកការនាំចូលជាប្រធានបទ វាបានបង្កើតវេទិកាដាក់តាំងបង្ហាញជាលើកដំបូងសម្រាប់ផលិតផលថ្មីនិងផលិតផលប្រណីតលើពិភពលោកចូលក្នុងប្រទេសចិន ក៏បានផ្តល់មធ្យោបាយដោយផ្ទាល់សម្រាប់ឱ្យផលិតផលថ្មីនិងបច្ចេកវិទ្យាថ្មីសម្រេចបាននូវការធ្វើពាណិជ្ជនីយកម្ម ។
បើមើលពីវិស័យប្រើប្រាស់ ទីផ្សារចិនដ៏ធំធេងដែលមានចំនួនប្រជាជនជាង១ពាន់៤រយលាននាក់និងក្រុមមនុស្សចំណូលមធ្យមជាង៤រយលាននាក់បានផ្តល់កន្លែងធ្វើបទពិសោធន៍និងកន្លែងដាក់លក់ដ៏ល្អប្រសើរដល់ផលិតផលថ្មីនិងបច្ចេកវិទ្យាថ្មីនៅទូទាំងពិភពលោក ។
បើមើលពីបរិយាកាសច្នៃប្រឌិតថ្មី ជនជាតិចិនស្រឡាញ់ការច្នៃប្រឌិតថ្មីជាប់រហូតមក ជាពិសេសនៅរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ចិនបានក្តាប់ជាប់ឱកាសនៃការធ្វើបដិវត្តន៍ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មីមួយ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មី ដែលផ្តល់បរិយាកាសល្អនៃការច្នៃប្រឌិតថ្មីចំពោះសហគ្រាសទុនបរទេស ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសទុនបរទេសជាច្រើនបានជ្រើសរើសការបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍នៅប្រទេសចិន ហើយបន្តជំរុញការច្នៃប្រឌិតថ្មីនៅចិនតាមរយៈវេទិកាដូចជាពិព័រណ៍នាំចូលចិនអន្តរជាតិជាដើម ហើយទទួលបានសមិទ្ធផលមួយចំនួន ។
ទន្ទឹមនឹងការដែលប្រទេសចិនពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី បានកកើតទៅជាកម្លាំងទាក់ទាញថ្មីក្នុងមជ្ឈដ្ឋានសេដ្ឋកិច្ចសកល ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំថ្មីបំផុតដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះ ចំនួនស្នើសុំកម្មសិទ្ធិបញ្ញារបស់ចិនក្នុងវិស័យប៉ាតង់ ម៉ាកសញ្ញានិងការរចនារូបរាងនៃផលិតផលឧស្សាហកម្មជាដើមសុទ្ធតែកាន់ចំណាត់ថ្នាក់ទីមួយលើពិភពលោក ។ យោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍ច្នៃប្រឌិតថ្មីសកលឆ្នាំ២០២៤ដែលចេញផ្សាយដោយអង្គការនេះឱ្យដឹងថា ចិនជាអង្គភាពសេដ្ឋកិច្ចមួយដែលមានសមត្ថភាពច្នៃប្រឌិតថ្មីកើនឡើងឆាប់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។
កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ បានធ្វើការរៀបចំចាត់ចែងចំពោះការបង្កើតនិងគាំទ្រយន្តការនិងប្រព័ន្ធនយោបាយប្រកបដោយការច្នៃប្រឌិតថ្មីដោយគ្រប់ជ្រុងជ្រោយ និងបន្តតម្កល់ការច្នៃប្រឌិតថ្មីនៅឋានៈដ៏លេចធ្លោ ។ អាចប៉ាន់ប្រមាណថា ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិដែលបើកធ្វើជារៀងរាល់ឆ្នាំ អ្វីដែលសហគ្រាសទុនបរទេសទទួលបានមិនត្រឹមតែជាការបញ្ជាទិញ ទីផ្សារនិងគំនិតថ្មីប៉ុណ្ណោះទេ ថែមទាំងក៏ជាកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ដែលនាំមកដោយការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង