**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

ប្រសិនបើលោក ដូណាល់ ត្រាំ និងលោកស្រី ហារីស ទទួលបានអង្គបោះឆ្នោតស្មើគ្នា តើនឹងមានរឿងអ្វីកើតឡើង?

វ៉ាស៊ីនតោន៖ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរដ្ឋចំនួន៧ ដែលគេចាត់ទុកថាជារដ្ឋ swing states ឬរដ្ឋសំខាន់ៗដែលអាចនឹងកំណត់ថាតើរវាងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និងលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ នរណានឹងក្លាយជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិថ្មីនេះ។ រដ្ឋទាំងនោះរួមមាន Arizona Georgia Michigan Nevada North Carolina Pennsylvania និង Wisconsin។ ប៉ុន្តែ ការស្ទង់មតិបានបង្ហាញថាលោក ត្រាំ និងលោកស្រី ហារីស កំពុងមានសំឡេងស្មើគ្នានៅក្នុងរដ្ឋសំខាន់ៗទាំងនេះដែលធ្វើឱ្យគេពិបាក ព្យាករលទ្ធផល។

សហរដ្ឋអាមេរិកប្រើប្រាស់ប្រព័ន្ធបោះឆ្នោត Electoral College ឬអង្គបោះឆ្នោត។ តាមរយៈប្រព័ន្ធបោះឆ្នោតនេះ ប្រជាជនអាមេរិកមិនមែនជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នោះទេ ផ្ទុយទៅវិញ គឺអង្គបោះឆ្នោតទាំង ៥៣៨រូប ដែលមានសិទ្ធិជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី។ ដើម្បីអាចជាប់ឆ្នោតជាប្រធានាធិបតីទៀតសោត លោក ត្រាំ ឬលោកស្រី ហារីស ត្រូវប្រមូលឱ្យបាន អង្គបោះឆ្នោតយ៉ាងហោច ២៧០រូប។ ក៏ប៉ុន្តែ​ចុះប្រសិនបើបេក្ខជនទាំង២ ទទួលបានចំនួនអង្គបោះឆ្នោតស្មើគ្នា តើវានឹងមានរឿងអ្វីកើតឡើង?
ត្រង់ចំណុចនេះរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក បានកំណត់ថាប្រសិនបើបេក្ខជនប្រធានាធិបតីទាំង២ មិនមានបេក្ខជនណាម្នាក់ទទួលបានសំឡេងអង្គបោះឆ្នោត២៧០ទេនោះ ឬក៏ទទួលបានអង្គបោះឆ្នោត ស្មើគ្នា ២៦៩ ទល់នឹង២៦៩ នោះការសម្រេចចិត្តលើអ្នកឈ្នះ-ចាញ់នឹងត្រូវប្រគល់ទៅឱ្យសភាទាំង២របស់សហរដ្ឋអាមេរិក។ បានន័យថាសភាតំណាងរាស្ត្រ ឬរដ្ឋសភានឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែមករា ឆ្នាំ២០២៥ ខណៈព្រឹទ្ធសភានឹងបោះឆ្នោតជ្រើសរើសអនុប្រធានាធិបតី។

ក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ មិនធ្លាប់មានការបោះឆ្នោតប្រធានាធិបតីអាមេរិកណា ដែលបេក្ខជនប្រធានាធិបតី២រូប ទទួលបានអង្គបោះឆ្នោតស្មើគ្នានោះទេ។ ករណីបែបនេះត្រូវបានគេហៅថា «contingent election» ជាស្ថានភាពមួយតម្រូវឱ្យសភាទាំង២ ជាអ្នកជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី។ «contingent election» ធ្លាប់កើតឡើងលើកចុងក្រោយបំផុតនៅឆ្នាំ១៨០០ ដែល នៅពេលនោះ ក្នុងការប្រកួតប្រជែងរវាងលោក Thomas Jefferson និងប្រធានាធិបតីកំពុងកាន់អំណាច លោក John Adams សភាតំណាងរាស្ត្រអាមេរិកបានបោះឆ្នោតជ្រើសរើសលោក Jefferson ឱ្យធ្វើជាប្រធានាធិបតី។ ភាពចម្រូងចម្រាសនេះឯងបាននាំទៅរកការអនុម័តច្បាប់វិសោធនកម្មទី១២ នៃរដ្ឋធម្មនុញ្ញអាមេរិក។ បច្ចុប្បន្ន បើករណីលោក ត្រាំ និងលោកស្រី ហារីស ទទួលបានអង្គបោះឆ្នោត ស្មើគ្នាកើតឡើងពិតមែន នោះសភាតំណាងរាស្ត្រអាមេរិកអាចនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។

បើតាមសេវាស្រាវជ្រាវសភាអាមេរិក Congressional Research Service (CRS) រដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក សុទ្ធតែមានសំឡេងឆ្នោតមួយសន្លឹកដូចគ្នាៗ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយមិនគិតថារដ្ឋនោះតូច ឬធំ ឬក៏មានប្រជាជនច្រើន ឬតិចនោះឡើយ។ ឧទាហរណ៍៖ រដ្ឋ Wyoming ដែលមានទំនោរបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋមានប្រជាជនរស់នៅ ៥០០ ០០០នាក់ គឺមាន ឥទ្ធិពល ឬសន្លឹកឆ្នោតតែមួយសន្លឹកដូចគ្នាទៅនឹងរដ្ឋ California ដែលមានទំនោរបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ និងមានប្រជាជន ៣៩លាននាក់រស់នៅ។

ដោយឡែក រដ្ឋធានីវ៉ាស៊ីនតោ ដែលមានអង្គបោះឆ្នោត៣រូបដែរនោះ គឺមិនត្រូវបានអនុញ្ញាត ឬមិនមានសន្លឹកឆ្នោតដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងការបោះឆ្នោត «contingent election» នោះទេ ក៏ព្រោះតែរដ្ឋធានីវ៉ាស៊ីនតោនមិនមែនជារដ្ឋ ហើយក៏គ្មានអ្នកតំណាងរាស្ត្ររបស់ខ្លួននៅសភាសហព័ន្ធនោះដែរ។ CRS បានឱ្យដឹងទៀតថារដ្ឋដែលមានអ្នកតំណាងរាស្ត្រ ២នាក់ ឬលើសពី២នាក់ គឺចាំបាច់ ត្រូវរៀបចំការបោះឆ្នោតផ្ទៃក្នុងមួយ ដើម្បីសម្រេចថាបេក្ខជនរូបណាដែលពួកគេត្រូវបោះឆ្នោតឱ្យ។

គួរបញ្ជាក់ថា ការបោះឆ្នោត «contingent election» នៅព្រឹទ្ធសភា គឺប្រព្រឹត្តទៅជាធម្មតា ដោយបេក្ខជនអនុប្រធានាធិបតី ត្រូវរកឱ្យបានសំឡេងគាំត្រ ៥១ ឬច្រើនជាងនេះក្នុងចំណោមសមាជិកព្រឹទ្ធសភា សរុប១០០នាក់។ ចំណែក បេក្ខជនដែលចង់ជាប់ឆ្នោតជាប្រធានាធិបតី គឺចាំបាច់ត្រូវបានរកឱ្យបានសំឡេងគាំទ្រ ២៦ ក្នុងចំណោមរដ្ឋទាំង៥០ ដែលមានសំឡេងឆ្នោតម្នាក់មួយសន្លឹក៕

អត្ថបទដែលជាប់ទាក់ទង