**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ហ្វីលីពីន ​ធ្វើ​លំហាត់សឹកដណ្តើម​យក​កោះ​មួយ​នៅ​សមុទ្ទចិន​ខាង​ត្បូង ទំនងធ្វើឱ្យចិនក្ដៅស្លឹកត្រចៀកជាថ្មី

ម៉ានីល៖ យោធាហ្វីលីពីនបានបើកសមយុទ្ធប្រយុទ្ធរយៈពេលពីរសប្តាហ៍ នៅថ្ងៃទី៤ ខែវិច្ឆិកា ដែលនឹងរួមបញ្ចូលការដណ្តើមកោះមួយនៅក្នុងសមុទ្ទចិនខាងត្បូងដែលមានវិវាទ ហើយទំនងជានឹងធ្វើឱ្យប្រទេសចិនក្ដៅស្លឹកត្រចៀកជាថ្មី។

ទ័ពជើងទឹក និងទ័ពអាកាសហ្វីលីពីនជាង៣០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធនេះ ខណៈមន្ត្រីយោធាហ្វីលីពីនបានអះអាងថា មិនមានទិសដៅប្រឆាំងនឹងប្រទេសណាមួយឡើយ។ មហាយក្សចិន បានពង្រីកឥទ្ធិពលយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយបានអះអាងកាន់តែខ្លាំងឡើងក្នុងការបន្តការទាមទារទឹកដីនៅសមុទ្ទចិនខាងត្បូង ដែលខ្លួនទាមទារស្ទើរតែទាំងស្រុង។ ភាពតានតឹងបាននាំឱ្យមានការប្រឈមមុខដាក់គ្នាញឹកញាប់ជាងមុន ជាចម្បងជាមួយហ្វីលីពីន និងវៀតណាម ស្របពេលដែលជម្លោះដែនទឹកយូរអង្វែងក៏មានជាប់ពាក់ព័ន្ធនឹងម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់ផងដែរ។ កាលពីខែមុន ឥណ្ឌូណេស៊ីបានរាយការណ៍ថា នាវាល្បាតរបស់ខ្លួនបានបណ្តេញនាវាឆ្មាំឆ្នេរសមុទ្ទចិន ដែលរំខានដល់ការស្ទាបស្ទង់ធ្វើឡើងដោយក្រុមហ៊ុនថាមពលរដ្ឋនៅក្នុងផ្នែកមួយនៃសមុទ្ទចិនខាងត្បូង។

ប្រមុខកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន លោកឧត្តមសេនីយ៍ រ៉ូមីអូ ប្រោនន័រ (Romeo Brawner) បានថ្លែងនៅក្នុងពិធីបើកសមយុទ្ធនេះថា៖«បេសកកម្មរបស់យើងថ្ងៃនេះ គឺដើម្បីរៀបចំខ្លួនយើងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីខាងក្រៅ ដែលអាចប្រឈមនឹងអធិបតេយ្យភាពរបស់យើង»។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍៍ឯក ម៉ៃឃើល ឡូជីកូ (Michael Logico) បានឱ្យដឹងថា សមយុទ្ធនេះ នឹងរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតដោយប្រើកាំភ្លើងធំ និងកាំភ្លើងវាយប្រហារ និងសមយុទ្ធចុះចតនៅឆ្នេរសមុទ្ទ។ ក្រោយត្រូវបានសាកសួរថា តើចិនអាចនឹងមានប្រតិកម្មយ៉ាងណាចំពោះសមយុទ្ធនេះ? លោក ឡូជីកូ បានប្រាប់អ្នកយកព័ត៌មានថា លោករំពឹងថា កងកម្លាំងចិន​នឹងឃ្លាំមើលពីចម្ងាយ ប៉ុន្តែបានបន្ថែមថា ពួកគេទំនងជាមិនធ្វើចលនាអរិភាពណាមួយឡើយ។

គួរបញ្ជាក់ថា ចិនតែងតែប្រឆាំងនឹងសមយុទ្ធប្រយុទ្ធប្រភេទនេះនៅសមុទ្ទចិនខាងត្បូង ជាពិសេសប្រសិនបើកងកម្លាំងអាម៉េរិក និងសម្ព័ន្ធមិត្តចូលរួម។ រដ្ឋបាល បៃឌិន បានចាត់វិធានការ ដើម្បីពង្រឹងសម្ព័ន្ធភាពយោធានៅឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងប្រទេសចិន រួមទាំងការប្រឈមមុខដាក់គ្នាលើបញ្ហាតៃវ៉ាន់។​ សកម្មភាពរបស់អាម៉េរិក ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ហ្វីលីពីន ក្នុងការពង្រឹងការការពារទឹកដីរបស់ខ្លួន លេចឡើងចំពេលមានជម្លោះដ៏រ៉ាំរ៉ៃជាមួយប្រទេសចិននៅសមុទ្ទចិនខាងត្បូង។ នៅឆ្នាំក្រោយ កងកម្លាំងអាម៉េរិក និងហ្វីលីពីន គ្រោងនឹងធ្វើសមយុទ្ធប្រយុទ្ធប្រចាំឆ្នាំដ៏ធំបំផុតរបស់ពួកគេ មានឈ្មោះថា Balikatan ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលសមយុទ្ធនៅក្នុងតំបន់សមុទ្ទចិនខាងត្បូង។

អត្ថបទដែលជាប់ទាក់ទង