**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

លោកជំទាវ គឹម សេដ្ឋានី ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាភិបាល អង្គការហេឡែនខេលល័រអន្តរជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Bill Toppeta ប្រធានក្រុមប្រឹក្សាភិបាល អង្គការហេឡែនខេលល័រអន្តរជាតិ និងមានការចូលរួមពីប្រតិភូអង្គការហេឡែនខេលល័រអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ពិភាក្សា និងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីជួយគាំទ្របន្ថែមលើបញ្ហាសុខភាពសិក្សា អាហារូបត្ថម្ភ ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន និងអាហារដែលមានជីវជាតិល្អនៅកម្រិតបឋមសិក្សា ក៏ដូចជាចែករំលែកបទពិសោធន៍ និងគម្រោងដែលបាន និងកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា ដែលជាចំណុចសំខាន់មួយ ក្នុងការចូលរួមចំណែកជួយលើកកម្ពស់សុខភាពសិក្សារបស់សិស្ស ដែលជាចក្ខុវិស័យសំខាន់មួយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាល អង្គការហេឡែនខេលល័រអន្តរជាតិ បានថ្លែងអំណរគុណ និងសម្តែងសេចក្តីរីករាយ ដែលបានចូលជួបពិភាក្សាការងារលើការបន្តជួយគាំទ្រសុខភាពសិក្សា និងអាហារូបត្ថម្ភរបស់សិស្សបន្ថែមទៀត ក៏ដូចជាបានលើកឡើងពីប្រវត្តិនៃអង្គការហេឡែនខេលល័រអន្តរជាតិ និងគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះ អង្គការហេឡែនខេលល័រអន្តរជាតិ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លើការអនុវត្តគម្រោងលើកកម្ពស់របបអាហារសុខភាព និងអាហារូបត្ថម្ភតាមគ្រឹះស្ថានសិក្សាដើម្បីការពារជំងឺមិនឆ្លង។

ជាការឆ្លើយតប លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការហេឡែនខេលល័រអន្តរជាតិ ដែលបាននិងកំពុងជួយគាំទ្រប្រទេសកម្ពុជា ជាពិសេសជាមួយវិស័យអប់រំផ្ទាល់ លើផ្នែកអាហារូបត្ថម្ភ និងសុខភាពសិក្សារបស់សិស្ស ដែលអង្គការហេឡែនខេលល័រ បានធ្វើការជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាង សាកល្បង និងបញ្ចប់ការអនុវត្តកម្មវិធីសុខភាពសិក្សានៅសាលារៀនស្តីពីដង្កូវព្រូនឆ្លងតាមដី ដើម្បីការពារ និងគ្រប់គ្រងជំងឺនេះក្នុងចំណោមសិស្ស ក៏ដូចជាបានអនុវត្តន៍គម្រោងសាកល្បង “សាលាល្អ អាហារល្អ អនាគត បវររុងរឿង” ដែលបានបញ្ចប់ដោយជោគជ័យ ទាំងអស់នេះ បានជួយគាំទ្រ និងឈានទៅដល់ការលើកកម្ពស់វិស័យអប់រំ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០៕

អត្ថបទដែលជាប់ទាក់ទង