**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងមានការចូលរួមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំង លោក មឿង គង្គា ប្រធាន (ស.ស.យ.ក) ខេត្តកំពត និងលោក អ៊ឹម ច័ន្ធសោធន ប្រធាន (ស.ស.យ.ក) ស្រុកទឹកឈូ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក ស្រុកទឹកឈូ នៅសហគមន៍ត្រពាំងសង្កែ ស្ថិតក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

នាឱកាសនោះឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការធ្វើដំណើរមកកាន់ស្រុកទឹឈូនេះ ដើម្បីអរគុណសមាជិកសមាជិកាដោយផ្ទាល់ព្រោះថា ការចូលរួមចំណែករបស់បងប្អូននេះហើយ ធ្វើឲ្យ ស.ស.យ.ក បានរីកលូតលាស់ និងមានមុខមាត់ គេទទួលស្គាល់ ថាជាក្រុមយុវជនដែលផ្សារភ្ជាប់ទៅនឹងសង្គមជាតិ និងលះបង់ដើម្បីសង្គមជាតិ។ ការចូលរួមជាមួយ ស.ស.យ.ក ជាការឆ្លៀតពេលដ៏មមាញឹក ក្នុងការជួយបម្រើដល់ការងារសង្គមជាតិ តាមរយៈកម្មវិធី ដែល ស.ស.យ.ក បានរៀបចំឡើង។ បងប្អូនសមាជិក សមាជិការ (ស.ស.យ.ក ) នឹងទទួលបានការលុត ដំសមត្ថភាព និងការប្រឹងប្រែងរបស់ខ្លួន, មានឱកាសរៀនសូត្រ ធ្វើការជាក្រុមជាមួយគ្នា, ធ្វើខ្លួនជាយុវជនគំរូ ហើយណែនាំឲ្យយុវជនដទៃទៀត មកចូលរួមជាមួយដែរ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានបញ្ជាក់ពីអត្ថន័យរាល់កម្មវិធីផ្សេងៗរបស់សហភាពសហព័ន្ធកម្ពុជាដែរថា គោលបំណងសំខាន់ គឺនាំមកនូវការជួបជុំគ្នា ដើម្បីទទួលបានទាំងភាពសប្បាយរីករាយផង និងជួយដល់សង្គមជាតិ តាមរយៈអត្ថន័យ នៃកម្មវិធីនីមួយៗផង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍របស់កម្ពុជា ឱកាសនិងការងារអភិវឌ្ឍន៍ខ្លួន មានច្រើនសម្រាប់យុវជន។

ក្នុងនោះសិស្សផ្តោតទៅលើការប្រឹងសិក្សា មន្ត្រីរាជការផ្តោតទៅលើការទទួលខុសត្រូវ តាមតួនាទី បុគ្គលិកក្រុមហ៊ុន ត្រូវខំធ្វើកា ដែលជាហេតុធ្វើឲ្យយើងមិនបានជួបគ្នាទេ ហើយកាន់តែឃ្លាតឆ្ងាយពីគ្នាយូរៗទៅ អនាគតសង្គមខ្មែរ នឹងក្លាយជាសង្គម «សក់នរណា ក្បាលអ្នកហ្នឹង» មិនមែនជាសង្គមគ្រួសារខ្មែរតែមួយទេ។ សរុបមកមិនថាកម្មវិធីកីឡាក្តី វប្បធម៌ក្តី មោទនភាពជាតិខ្មែរក្តី ស.ស.យ.ក ធ្វើឡើងដើម្បីបាន​មកជួបជុំគ្នា​បង្កើនភាពស្និទស្នាល យោគយល់ ស្រាឡាញ់រាប់អានគ្នា ជួយគ្នាក្នុងលក្ខណៈជាគ្រួសារខ្មែរតែមួយ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ការលះបង់បន្តិចបន្តួចរបស់សមាជិក ស.ស.យ.ក គឺចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ វប្បធម៌ប្រពៃណី ដោយយមិនចាំបាច់ ឲ្យគេចាត់តាំង ឬបង្ខំ រំពឹងចង់បានអ្វីមួយ​មកវិញទេ គឺជួយដោយផ្សារភ្ជាប់ទឹកចិត្ត និងបេះដូងទៅជាមួយនឹងសង្គមជាតិ ហើយវានឹងបន្សល់ទុកទម្លាប់នេះ ជាប្រពៃណីទៅអនាគត។

បើតាមលោក អ៊ឹម ច័ន្ធសោធន បានប្រាប់ឲ្យដឹងថា ស.ស.យ.ក ស្រុកទឹកឈូ មានចំនួនសរុប ៥៥៥នាក់ និងជាយុវជនគំរូ​ដែលអាជ្ញាធរទទួលស្គាល់ផងដែរ។ នៅក្នុងពិធីជួបសំណេះសំណាលនោះ ក៏មានបទបង្ហាញអំពីការធ្វើនំល្បីៗក្នុងតំបន់របស់សមាជិក ការរួមគ្នាបណ្តុះដើមកោងកាងជាង ២០០០ដើម និងមានដំណើរកម្សាន្តដោយជិះទូក នៅសហគមន៍ត្រពាំងសង្កែទៅមើលការរៀបចំសហគមន៍ និងទេសភាពព្រែកោងកាងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង