**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន

មូលនិធិរូបិយវត្ថុអន្តរជាតិ៖ អាស៊ីនៅតែជាក្បាលម៉ាស៊ីនដឹកនាំ សេដ្ឋកិច្ចពិភពលោក

 

បរទេស៖ លោក គ្រីស្ណា ស្រ៊ីនីវ៉ាសាន ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា អាស៊ីដែលកំពុងរួមចំណែក៦០ភាគរយដល់កំណើនពិភពលោក គឺជាមហាអំណាចនៃសេដ្ឋកិច្ចពិភពលោក។

លោក ស្រ៊ីនីវ៉ាសាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ នៅក្នុងបទសម្ភាសមួយកាលពីដើមសប្តាហ៍នេះថា៖«នេះគឺជាតំបន់ដែលមានថាមពលខ្លាំងបំផុតរបស់ពិភពលោក។ វាមានបរិមាណកម្លាំងពលកម្មច្រើន។ ភាគច្រើនក៏ជាកម្លាំងពលកម្មជំនាញផងដែរ។ ជាតំបន់ដែលត្រូវបានរួមបញ្ចូលយ៉ាងខ្ពស់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ហើយចុងក្រោយវាគឺជាតំបន់ដែលមានការកើនឡើងយ៉ាងខ្លាំងនៃកំណើនផលិតភាព»។

លោក បន្ត ថា សម្រាប់ ហេតុផល ទាំង បី នេះ តំបន់ នេះ បាន រួមចំណែក ច្រើន ជាង តំបន់ ផ្សេង ទៀត ។

នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (WEO) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី២៩តុលា IMF បានរក្សាការព្យាករកំណើនសកលរបស់ខ្លួននៅឆ្នាំ២០២៤ នៅត្រឹម៣,២ភាគរយស្របតាមការព្យាកររបស់ខ្លួននៅក្នុងខែកក្កដា។ ទន្ទឹមនឹងនោះ សេដ្ឋកិច្ចអាស៊ីដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍ ត្រូវបានគេរំពឹងថានឹងកើនឡើង៥,៣ភាគរយ។

ទោះយ៉ាងណា មន្ត្រី IMF បានកត់សម្គាល់ថា តំបន់អាស៊ីក៏នឹងត្រូវប្រឈមមុខនឹងហានិភ័យនៃការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត (AI) ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាដើម។

ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ រូបនេះដដែលបាន បន្ត ថា ឥទ្ធិពល នៃ ការ បែក បាក់ ភូមិសាស្ត្រ សេដ្ឋកិច្ច នៅ អាស៊ី គឺ មាន ការ ព្រួយ បារម្ភ ជា ពិសេស។ យោងតាមការប៉ាន់ប្រមាណរបស់ IMF មានវិធានការរឹតត្បិតពាណិជ្ជកម្មប្រហែល១០០០ ក្នុងឆ្នាំ២០១៩ ប៉ុន្តែនៅឆ្នាំ២០២៣ ចំនួននេះបានកើនដល់៣០០០។

លោក ស្រ៊ីនីវ៉ាសាន បានជំរុញឱ្យអ្នកបង្កើតគោលនយោបាយ ផ្តោតលើមធ្យោបាយដើម្បីកាត់បន្ថយការរឹតបន្តឹងពាណិជ្ជកម្មទាំងនេះ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ផ្តល់នូវវេទិកាដ៏ល្អមួយសម្រាប់កិច្ចសន្ទនាបែបនេះ ព្រោះនេះគឺជាក្រុមនៃសេដ្ឋកិច្ចចំនួន២១ប្រទេស មានផ្នែកធំនៃពាណិជ្ជកម្មពិភពលោក។

របាយការណ៍ចុងក្រោយរបស់ WEO បានបង្ហាញថា សេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថានឹងកើនឡើង៤,៨ភាគរយនៅឆ្នាំនេះ ធ្លាក់ចុះ០,២ភាគរយពីការព្យាករពីមុន។ ដោយកត់សម្គាល់ថា វិធានការជាច្រើនដែលបានប្រកាសដោយអាជ្ញាធរចិននាពេលថ្មីៗនេះគឺស្របទៅនឹងការផ្ដល់យោបល់របស់ IMF នៅក្នុងរបាយការណ៍ លោក ស្រ៊ីនីវ៉ាសាន បាននិយាយថា នៅតែត្រូវការការគាំទ្រផ្នែកសារពើពន្ធកាន់តែច្រើនពីរដ្ឋាភិបាលកណ្តាលដើម្បីស្តារវិស័យអចលនទ្រព្យឡើងវិញ៕  

អត្ថបទដែលជាប់ទាក់ទង