ព្រលែងសត្វស្លាបជាង ២០ ក្បាល ចូលក្នុងឧទ្យានជាតិបទុមសាគរ

ភ្នំពេញ៖ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកតាចាន់ កម្លាំងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានព្រលែងសត្វស្លាបជាង ២០ ក្បាល ចូលក្នុងឧទ្យានជាតិបទុមសាគរ ឱ្យចូលព្រៃធម្មជាតិវិញ។
សត្វស្លាបជាង ២០ ក្បាលរួមមាន៖ សត្វមាន់ទឹករស់ចំនួន ១១ក្បាល និងសត្វក្លុំរស់ចំនួន ៩ក្បាល និងសត្វក្លុំងាប់ចំនួន ២ក្បាល ក្រុមការងារបានធ្វើការកប់ចោល ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ៕

