កូនមាសឪពុកនាំបក្ខពួកមកលួចម៉ូតូឪពុកដល់ផ្ទះរួចកាប់ឪពុកត្រូវមួយកាំបិត របួសចូលពេទ្យសង្រ្គោះបន្ទាន់

ភ្នំពេញ៖ កាលពីរំលងអាធ្រាត្រ ម៉ោង ០១:១៥ នាទីយប់ថៃ្ងទី២៦ ខែតុលា ឆ្នាំ២០២៤មានករណីចោរចូលលួចម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ឡើងតែម ២០១៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1C.6908 នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
ម៉ូតូខាងលេីជាកម្មសិទ្ធិឈ្មោះ ញៀន តុល ភេទប្រុស អា យុ ៤៥ឆ្នាំ ត្រូវជាឪពុករប ស់ឈ្មោះ តោ ភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ បានរងរបួសព្រោះ តែការពារទ្រព្យសម្បត្តិ របស់ ខ្លួនដែលលោកចោរបា នចូលលួចពាក់កណ្ដាលយប់ ( ចោរដែលចូលលួច គឺ ជាបក្ខពួកកូនបង្កេីត និងបានកាប់ឪពុករប ស់ខ្លួនមួយកាំ បិតកាចែតចំក្បា លផ្នែកខាងលេីចិញ្ចេីម ) នៅពេលដែលឪពុកឮសម្លេងគាស់ទ្វានិងអូស យកម៉ូតូចេញពីកន្លែងទុក ការភ្ញាក់ ដឹងខ្លួនស្របពេលបក្ខពួកកូនបានកំពុងតែចាត់វិធានការលួចម៉ូតូ។
យោងតាមចម្លើយសារភាព ឈ្មោះ តោ ភក្រ្តា បានបញ្ជាក់ថា ខ្លួននិងបក្សពួក២នាក់ទៀតបានចូលមក លួចយកម៉ូតូរបស់ឪពុកខ្លួនប្រាកដមែនដោយបក្ខពួកជាអ្នកធ្វេីសកម្មភាពឪពុករបស់ខ្លួនបានភ្ញាក់ដឹង ខ្លួនទាន់ និងបានមកទាញចាប់ម៉ូតូពេលនោះដេីម្បីកុំអោ យខូចផែនការខ្លួនបានទាញកាំបិតកាចែតកាប់វាយប្រហារទៅលេីលោកឪពុកតែម្ដង រួចបក្ខពួកបាន យកម៉ូតូចេញផុតពីទីកន្លែងកេីតហេតុគេចបាត់។
បក្ខពួកទាំងពីនាក់មានឈ្មោះ សុិន សាម៉េត ហៅ ហួ ភេទប្រុស អាយុ២១ឆ្នាំ (គេចខ្លួន ) និងឈ្មោះ ផល ឆើត ហៅ ប៉ៃ ភេទប្រុ ស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំង ចក ស្រុកសំរោងទង។
បច្ចុប្បន្នសមត្ថកិច្ចបានបន្ដនីតិវិធី សហការ ស្រាវជ្រាវ ឃាត់អ្នកពាក់ព័ន្ធ និងបានចំណាត់ការ នីតិវិធីកសាងសំណុំរឿងបញ្ជូនបន្ដ ការិយាល័យខេត្ត៕

