ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំរបាយការណ៍វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងសេចក្តីព្រាងផ្ដល់ធាតុចូលសម្រាប់កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី២១

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំរបាយការណ៍វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងសេចក្តីព្រាងផ្តល់ធាតុចូល ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី២១ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

