**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

វឌ្ឍនភាពឈ្នះ-ឈ្នះរបស់BRICS កសាងពហុប៉ូលនៃកិច្ចសហប្រតិបត្តិការ

ក្រុមប្រទេសBRICS គឺជាពាក្យកាត់ដែលត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់ៗចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ចាប់តាំងពីកិច្ចប្រជុំការទូតពេញលេញលើកទី១ត្រូវបានធ្វើឡើងនៅក្រុង Yekaterinburg ប្រទេសរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩មក ក្រុមប្រទេសBRICS បានជួបប្រជុំប្រចាំឆ្នាំ ហើយឆ្នាំ២០២៤នេះ ប្រទេសរុស្ស៊ីបាននិងកំពុងដឹកនាំប្រជុំកំពូលនៃក្រុមប្រទេសBRICS។ ដោយមានប្រទេសចិនជាស្នូល វឌ្ឍនភាពនេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS បានបំពេញតាមតម្រូវការរួមរបស់ខ្លួនសម្រាប់ការអភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការនោះនឹងនៅស្ថិតស្ថិរជាមួយនឹងនិន្នាការប្រវត្តិសាស្ត្រ។ ថ្វីបើយើងមានលក្ខខណ្ឌក្នុងប្រទេសនីមួយៗមានលក្ខណៈខុសៗគ្នាក៏ដោយ ក៏ក្រុមប្រទេសBRICSបានចូលរួមប្តេជ្ញាជាមួយគ្នាក្នុងការបន្តការអភិវឌ្ឍ និងវិបុលភាពតាមរយៈភាពជាដៃគូសហការផងដែរ។ ដូចទៅនឹងប្រសាសន៍ដ៏សាមញ្ញតែពោរពេញដោយអត្ថន័យមហាសាលរបស់លោក Xi Jinping ដែលបានថ្លែងថា «ខិតខំធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការកាន់តែធំ កម្លាំងនៃភាពឈានទៅមុនកាន់តែប្រមូលផ្ដុំ កាន់តែខ្លាំងឡើងៗ»។ ចិនតែងអនុវត្តស្របតាមពាក្យសម្តីរបស់ខ្លួន ឬអាចនិយាយម្យ៉ាងទៀតថា ចិនយកសម្តី និងទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួន ដែលនេះបានជំរុញនិងលើកទឹកចិត្តឱ្យសហគមន៍អន្តរជាតិតែងចូលរួមប្រកៀកស្មារជាមួយចិននៅក្នុងគំនិតផ្តួចផ្តើមជាច្រើនដែលបានផ្តើមឡើងដោយប្រទេសចិនបានជួយដល់ក្រុមប្រទេសBRICSយកឈ្នះនូវភាពខុសគ្នារវាងគ្នា ហើយរួមគ្នាឈរលើមូលដ្ឋានឈ្នះ-ឈ្នះក្នុងការផ្តល់ផលប្រយោជន៍រួមកាន់ច្រើន។

ដូចដែលសុភាសិតចិនធ្លាប់បានលើកឡើងថា «ភាពជាដៃគូគ្នានឹងបោះជំហានទៅមុខជាមួយគ្នាប្រកបដោយវិធីសាស្រ្តដ៏ត្រឹមត្រូវដោយមិនគិតពីចម្ងាយភូមិសាស្រ្ត វាស្អិតជាប់ជាងកាវ និងមានភាពរឹងមាំជាងដែកថែបនិងថ្មទៅទៀត»។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេស BRICS កើតឡើងចេញពីវិធីសាស្រ្តត្រឹមត្រូវ ហើយក្រោមការដឹកនាំរបស់វិធីសាស្រ្តនេះ ប្រទេសចិនបានផ្តួចផ្តើមនូវគំនិតនិងប្រាជ្ញាជាច្រើនដើម្បីគោរព និងគាំទ្រគ្នាទៅវិញទៅមក ជំរុញល្បឿននៃការអនុវត្តតាមមាគ៌ានៃការអភិវឌ្ឍដែលសមស្របនឹងលក្ខខណ្ឌជាតិនីមួយៗ ហើយដោយរួមបញ្ចូលគ្នា ក្រុមប្រទេសBRICSបានគ្របដណ្តប់ប្រហែល៣0%នៃផ្ទៃផែនដីរបស់ពិភពលោក និង៤៥%នៃចំនួនប្រជាជនពិភពលោក រួមជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន២៧%នៃផលិតផលសរុបពិភពលោក។ ក្រុមប្រទេសBRICS ដែលអនុវត្តនូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវសមភាព បាននិងកំពុងធ្វើដំណើរឆ្ពោះទៅមុខជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងប្រជាជន នៅក្នុងស្មារតីបើកចំហ ប្រកបដោយបរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងទម្រង់ពហុប៉ូល ហើយបានធ្វើការយ៉ាងស្រុះស្រួលគ្នាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍនានាដែលកំពុងរីកចម្រើន ដើម្បីលើកស្ទួយយុត្តិធម៌ និងសមធម៌អន្ដរជាតិ ហើយជំរុញបរិយាកាសសន្តិភាព និងការអភិវឌ្ឍ។

នៅក្នុងបរិបទដែលមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញនៅក្នុងពិភពលោក កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS កាន់តែមានសារៈសំខាន់។ ប្រជាជននិងប្រទេសចិន រួមជាមួយប្រទេសទាំងអស់ដែលជាសមាជិករបស់BRIC និងBRICS+ រំពឹងលើប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ សហគមន៍អន្តរជាតិក៏តែងថ្លែងនូវការកោតសរសើរចំពោះបុរេសកម្មរបស់ប្រទេសចិនក្នុងការបន្តយន្តការចូលរួមចំណែកដល់សន្តិភាពរបស់ពិភពលោក និងការពង្រីកកាលានុវត្តភាពនៃការអភិវឌ្ឍរួមរបស់ពិភពលោកផងដែរ។ សម្រាប់ BRICS ពិភពលោកបានសម្លឹងយ៉ាងយកចិត្តទុកដាក់លើតួនាទីរបស់ប្រទេសចិនដែលតែងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីពង្រឹងភាពជាដៃគូកាន់តែរឹងមាំរបស់ក្រុមប្រទេសBRICS ហើយចិនបានផ្តួចផ្តើមនៅក្នុងការបើកទំព័រសករាជថ្មីនៃ«ទសវត្សរ៍មាសទី២»នៃកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS។ ប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិគឺជាកត្តាលីករ និងជាចក្ខុវិស័យប្រកបដោយត្រីវិស័យដ៏ត្រឹមត្រូវក្នុងការរចនាពិភពលោកមួយដោយមានក្រុមប្រទេស BRICS ជាកម្លាំងចលករក្នុងការបង្កើនចរន្តពហុប៉ូល និងថែរក្សាសន្តិភាពសម្រាប់ពិភពលោក។
គំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ប្រទេសចិនបានក្លាយជាយន្តការដ៏សំខាន់នៃភាពរស់រវើកលើទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជននិងប្រជាជនដែលពិភពលោកកាន់តែមានសេចក្តីរីករាយដោយអាចកត់សម្គាល់ឃើញថា សកម្មភាពជាច្រើនដែលបានផ្តួចផ្តើមដោយប្រទេសចិនតាមរយៈការផ្លាស់ប្តូររវាងប្រជាជន គឺកំពុងប្រែក្លាយក្រុមប្រទេស BRICS ឲ្យទៅជាគំរូនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ។ នៅឆ្នាំ២០២៤នេះ ប្រទេសចិនបានធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែធំជាងមុនរវាងប្រជាជននៃក្រុមប្រទេសBRICS ហើយតាមរយៈសុខដុមនីយកម្មរវាងប្រជាជាតិនៃក្រុមប្រទេស BRICS ពិភពលោកពិតជាអាចវាយតម្លៃរួមគ្នាថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមប្រទេសBRICSដែលមានប្រទេសចិនជាអ្នកផ្តួចផ្តើម ពិតជាសកម្មភាពដែលជំរុញឱ្យមនុស្សជាតិចូលរួមប្រកៀកស្មាគ្នា និងលើកទឹកចិត្ត ដល់ប្រទេសនានាសហការជាមួយក្រុមប្រទេស BRICS លើការផ្លាស់ប្តូរយ៉ាងរស់រវើកនូវវប្បធម៌ចម្រុះរបស់មនុស្សជាតិ។ ប្រទេសចិនយល់ច្បាស់ណាស់ថា «មានតែការមើលថែទាំដោយយកចិត្តទុកដាក់ប៉ុណ្ណោះទេ ទើបអាចធ្វើឲ្យដើមឈើនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICSបានរីកធំធាត់»។ ដូចទៅនឹងសកម្មភាពជាក់ស្តែងដែលប្រទេសចិនបាននិងកំពុងអនុវត្តទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី ប្រទេសចិនចាត់ទុកការបង្កើនការផ្លាស់ប្តូររវាងប្រជាជន រំលេចឱ្យឃើញកាន់តែច្បាស់ពីស្មារតីនៃភាពជាដៃគូសហការដែលជ្រោមជ្រែងដោយក្រុមប្រទេស BRICS និងជាបុព្វហេតុដ៏សក្ដិសមសម្រាប់មនុស្សជាតិដែលសមស្របទៅនឹងការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ក្រុមប្រទេស BRICS ដោយមានប្រទេសចិនជាអ្នកផ្តួចផ្តើម។

ជារួម រយៈពេល ៧៥ ឆ្នាំមកនេះ សហគមន៍អន្តរជាតិបានយល់ដឹងច្បាស់ និងកាន់តែស៊ីជម្រៅពីតួនាទីថែរក្សាសន្តិភាពរបស់ប្រទេសចិនចំពោះពិភពលោក ហើយប្រទេសចិនមិនរាថយក្នុងកិច្ចចូលរួមថែរក្សាបាននូវផលប្រយោជន៍សន្តិភាព និងការអភិវឌ្ឍសម្រាប់ពិភពលោក ដែលក្នុងនោះចិនដើរតួនាទីកាន់តែសកម្មនៅក្នុងក្រុមប្រទេស BRICS ។ ឆ្នាំ២០២៤នេះបានស្តែងឱ្យឃើញពីតួនាទីរបស់ប្រទេសចិនក្នុងការលើកទឹកចិត្តដល់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ហើយជាងពេលណាៗទាំងអស់ដែលសហគមន៍អន្តរជាតិត្រូវខំបន្តកិច្ចសហការជាមួយប្រទេសចិន និងគាំទ្ររាល់គំនិតផ្តួចផ្តើមនានារបស់ប្រទេសចិន ការគាំទ្រនិងចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្មដើម្បីប្រកៀកស្មារជាមួយចិនក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមរបស់ចិនស្តីពីអភិបាលកិច្ចជាសកល សន្តិសុខសកល និងអភិវឌ្ឍសកល ស្របតាមគោលគំនិតដើមរួមគ្នាស្តីពី ការប្រកាន់ខ្ជាប់ដោយឥតងាករេនូវពហុភាគីនិយម ការប្រកាន់ខ្ជាប់ដោយភក្តីភាពចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រកាន់ខ្ជាប់ដោយឥតរាថយនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិកសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង