**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាឡាវធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ឯកឧត្តម លី ឆេង អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា និងឯកឧត្តម ហ៊ូ ស្រ៊ី សមាជិករដ្ឋសភា នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំបានពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចមួយចំនួន រួមមាន៖

-សេចក្ដីព្រាងសេចក្ដីសម្រេចទី១ ស្ដីពីរបាយការណ៍ហិរញ្ញវត្ថុសវនកម្មឆ្នាំ២០២៣-២០២៤។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី២ ស្ដីពីសំណើថវិកាសម្រាប់លេខាធិការដ្ឋានអាយប៉ា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៣ ស្ដីពីវិសោធនកម្មលក្ខន្តិកៈអាយប៉ា។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៤ ស្ដីពីការអនុម័តគោលការណ៍ណែនាំ និងនីតិវិធីនៃការចូលរួមរបស់អាយប៉ាជាមួយនឹងភាគីខាងក្រៅ។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៥ ស្ដីពីការអនុម័តកែលម្អនូវខ្លឹមសារឯកសារលក្ខខណ្ឌយោង និងឯកសារទស្សនទាននៃបណ្ណាល័យច្បាប់ឌីជីថលអាយប៉ា។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៦ ស្ដីពីអនុស្សរណៈនៃការយោគយល់គ្នារវាងអាយប៉ា និងសមាគម/អន្ដរសភា។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៧ ស្ដីពីអនុស្សរណៈនៃការយោគយល់គ្នារវាងអាយប៉ា និងដៃគូអភិវឌ្ឍន៍។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៨ ស្ដីពីការទទួលស្គាល់រដ្ឋសភានៃព្រះរាជាណាចក្របារ៉ែន ចូលជាសភាសង្កេតការណ៍អាយប៉ា។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី៩ ស្ដីពីការទទួលស្គាល់រដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ ចូលជាសភាសង្កេតការណ៍អាយប៉ា។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី១០ ស្ដីពីការប្រគល់ពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា ជូនចំពោះ ឯកឧត្តម Pehin Dato Haji Judin Haji Asar នៃប្រទេសព្រុយណេដារូសាឡាម។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី១១ ស្ដីពីការប្រគល់ពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា ជូនចំពោះ ឯកឧត្តម ហ៊ូ ស្រ៊ី នៃព្រះរាជាណាចក្រកម្ពុជា។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី១២ ស្ដីពីការប្រគល់ពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា ជូនចំពោះ លោកជំទាវ Kanchanaratt Leevirojana នៃព្រះរាជាណាចក្រថៃ។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី១៣ ស្ដីពីការសម្ដែងនូវការកោតសរសើរជូនចំពោះ ឯកឧត្តម Xaysomphone Phomvihane ប្រធានអាយប៉ាលើកទី៤៥។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី១៤ ស្ដីពីការសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលហ្វីលីពីនសម្រាប់ការបង់វិភាគទានស្ម័គ្រចិត្តចំនួន ២០.០០០ ដុល្លារអាមេរិក ដល់អាយប៉ា។

-សេចក្ដីព្រាងសេចក្ដីសម្រេចទី១៥ ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងប្រារព្ធមហាសន្និបាតអាយប៉ាលើកទី៤៦ ៕

អត្ថបទដែលជាប់ទាក់ទង