**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

រដ្ឋមន្ត្រី ឈាង រ៉ា ទទួលជួបជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន PCL Holding Company Limited ស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាមួយដៃគូវិនិយោគនៃប្រទេសថៃ

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយលោក Pisit Wannavithayapa នាយកប្រតិបត្តិក្រុមហ៊ុន PCL Holding Company Limited ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ក្រុមហ៊ុន PCL Holding Company Limited ដែលបានគាំទ្រមន្ទីរពេទ្យកាល់ម៉ែត ជាពិសេសលើផ្នែកប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងមន្ទីរពិសោធន៍ (Laboratory Information System) ដែលអាចជួយសម្រួលបន្ទុកការងារ និងពន្លឿនលទ្ធផលមន្ទីរពិសោធន៍ បានយ៉ាងជោគជ័យនាពេលកន្លងមក។

លោក Pisit Wannavithayapa នាយកប្រតិបត្តិក្រុមហ៊ុន PCL Holding Company Limited បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថា ក្រុមហ៊ុន PCL Holding Company Limited រីករាយដែលមានឱកាសចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការគាំទ្រធ្វើបរិវត្តកម្មឌីជីថលផ្នែកសុខភាព ដែលអាចជួយលើកកម្ពស់សមត្ថភាព និងគុណភាពមន្ទីរពិសោធន៍ ព្រមទាំងអាចពន្លឿនពេលវេលាទទួលលទ្ធផលបានយ៉ាងរហ័ស សម្រួលដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ បានទាន់ពេលវេលា។

អង្គប្រជុំបានពិនិត្យ និងពិភាក្សា អំពីលទ្ធភាពពង្រីក ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងមន្ទីរពិសោធន៍ (Laboratory Information System) ទៅកាន់មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យតំបន់បន្ថែមទៀត ព្រមទាំងពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិការលើគម្រោងមួយចំនួនដូចជា៖ Prenatal Screening Solution (Genetic disorder) ស្វែងរកជំងឺ Down Syndroms តាំងពីទារកនៅក្នុងផ្ទៃ Thalassemia screening
IEM: Inborn errormetabolism screening ដើម្បីកំណត់ភាពមិនប្រក្រតីនៃការផលិត enzyme ដែលបណ្តាលមកពី ការបម្រែបម្រួលហ្សែន។ ការធ្វើ screening នេះអាចជួយកាត់បន្ថយអត្រាមរណភាពកុមារ ដោយយើងអាចរកមូលហេតុឃើញទាន់ពេលវេលា និងព្យាបាលបានទាន់ពេលវេលា។

ការស្រាវជ្រាវរកមេរោគ HPV ដែលអាចបង្កជំងឺមហារីមាត់ស្បូន គម្រោងស្រាវជ្រាវ Sepsis solution តាមរយៈការពង្រីកសមត្ថភាពរបស់ម៉ាស៊ីន Hemogram អាចសម្គាល់បានជាមុនថាតើអ្នកជំងឺណាដែលអាចមានការវិវឌ្ឍទៅជា ការបង្ករោគធ្ងន់ធ្ងរ (Severe Sepsis) បាន។ គម្រោងនេះ អាចកាត់បន្ថយអត្រាស្លាប់ និងរយៈពេលសម្រាកពេទ្យបានច្រើន។

ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី បានគាំទ្រជាគោលការណ៍ និងលើកទឹកចិត្តក្រុមហ៊ុនពិភាក្សាលម្អិតជាលក្ខណៈបច្ចេកទេស ជាមួយអង្គភាពជំនាញ នៃក្រសួងសុខាភិបាល និងជាមួយមន្ទីរពេទ្យគោលដៅ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន ស្របតាមតម្រូវការជាក់ស្តែងរបស់មន្ទីរពេទ្យនីមួយៗ ស្របតាមផែនការអាទិភាពវិស័យសុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង