នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីចូលរួមកិច្ចប្រជុំ 9th SICW and AMCC នៅប្រទេសសង្ហិបុរី

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ មាតុភូមិនិវត្តន៍មកព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីចូលរួមក្នុងកម្មវិធី 9th SICW and AMCC ក្រោមមូលបទ ទំនុកចិត្ត និងសុវត្ថិភាពក្នុងយុគសម័យឌីជីថល នៅប្រទេសសង្ហិបុរី។
ក្នុងកិច្ចទទួលដំណើរនេះដែរ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយរង ប្រធាននាយកដ្ឋាន ព្រមជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀត។
សូមជម្រាបជូនដែរថា កិច្ចប្រជុំ AMCC
(9th ASEAN MINISTERIAL CONFERENCE ON CYBER SECURITY) នៅប្រទេសសិង្ហបុរី គឺជាកិច្ចប្រជុំប្រមូលផ្តុំនូវគ្រប់តួអង្គ ថ្នាក់ដឹកនាំ ពីគ្រប់ប្រទេសលើសកលលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខបច្ចេកវិទ្យា តម្រូវមានកិច្ចសហការរវាងរដ្ឋនិងរដ្ឋ រដ្ឋនិងវិស័យឯកជន៕
60
