**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន

អង្គរវត្តនិងព្រិលទឹកកកនៃខេត្តហីឡុងជាំងរបស់ចិនណាត់ជួបគ្នានៅកម្ពុជា

ភាគីកម្ពុជា និងខេត្ត ហីឡុងជាំង របស់ប្រទេសចិន ដែលល្បីល្បាញខ្លាំងលើតំបន់ព្រិលទឹកកក បានណាត់ជួបគ្នានៅភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយរួមគ្នា អំពីសក្តានុពលទេសសចរណ៍ រវាងភាគីទាំងពីរ ដើម្បីអបអរសារឆ្នាំនៃការផ្លាស់ប្តូរប្រជាជន ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ។ កម្មវិធីនេះត្រូវបានរៀបចំឡើង កាលពីសៀលថ្ងៃទី១២ ខែតុលា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, គណៈប្រតិភូអញ្ជើញមកពីខេត្តហីឡុងជាំង ព្រមទាំង ភ្នាក់ងារទេសចរណ៍ និងភ្ញៀវកិត្តិយស ជាច្រើនរូប។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានប្រាប់ថា គោលដៅទេសចរណ៍នៅខេត្តហីឡុងជាំងនិងកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយរួមគ្នានេះ គឺសំខាន់ខ្លាំងណាស់ ឲ្យពិភពលោកបានស្គាល់ ជាពិសេស ខាងចិនមានព្រិលទឹកកកបែបប្រណិត ជាមួយនឹងអាកាសធាតុត្រជាក់ល្អ ហើយកម្ពុជាសម្បូរដោយសម្បត្តិបតិកភណ្ឌពិភពលោក ជាពិសេស ប្រាសាទអង្គរវត្ត ដូច្នេះ គឺជាកញ្ចប់ទេសចរណ៍រួមគ្នា ប្រកបដោយភាពទាក់ទាញរួមគ្នា។

លោកជំទាវ ឆាយ ស៊ីវលីន ៖ «អ្នកដែលគាត់មិនចង់រងារ នៅពេលរដូវរងារ អាចអញ្ជើញមកកម្ពុជា ដើម្បីទទួលយកនូវអាកាសធាតុល្អ ពន្លឺថ្ងៃល្អ ហើយនៅពេលដែលយើងគិតដល់ការធ្លាក់ព្រិល យើងក៏គិតដល់ ហីឡុងជាំង»។

លោកជំទាវ ជឿជាក់ថា កិច្ចសហការ លើវិស័យទេសចរណ៍នេះ ចូលរួមយ៉ាងសំខាន់ ក្នុងការកសាងទំនាក់ទំនង ប្រទេសទាំងពីរ កាន់តែស៊ីជម្រៅទាំងរដ្ឋ និងប្រជាជន ជាពិសេស ប្រតិបត្តិករទេសចរណ៍ ប្រទេសទាំងពីរ កាន់តែយល់គ្នាជំរុញកិច្ចសហការ យ៉ាងជិតស្និទ្ធ។

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កម្មវិធីនេះ បានធ្វើឡើង ក្រោយ១ថ្ងៃ ដែលក្រសួងទេសចរណ៍បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ជាមួយខេត្តហីឡុងជាំង ជំរុញលំហូរគោលដៅទេសចរណ៍ រវាងកម្ពុជានិងខេត្តហីឡុងជាំង។ ឯកឧត្តម សូមលើកទឹកចិត្តឲ្យទៅលេងកម្សាន្ត នៅខេត្តហីឡុងជាំង និងសូមអញ្ជើញប្រជាជនខេត្តមួយនេះ មកទស្សនាកម្ពុជា។ ឯកឧត្តមក៏សូមប្រកាសគាំទ្រនិងលើកទឹកចិត្តដល់វិនិយោគិនភាគីទាំងពីរ សិក្សាកាលានុវត្តភាពធុរកិច្ច ដើម្បីជំរុញការវិនិយោគ រវាងគោលដៅទាំងពីរ ឲ្យបានកាន់តែខ្លាំងក្លា។

ឯកឧត្តម នី ផល្លី ៖ «ការរៀបចំកម្មវិធី នៅក្នុងថ្ងៃនេះ គឺជាផ្លែផ្កាមួយផ្នែកនៃកិច្ចសហប្រតិបត្តិការល្អ ភាពជាដៃគូល្អ ក្រោមទំនុកចិត្តខ្ពស់ និងជោគវាសនារួមរវាងកម្ពុជានិងចិន»។

លោកស្រី He Jing ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហីឡុងជាំង បានប្រាប់ថា លោកស្រីពិតជាមានកិត្តិយសណាស់ ដែលបានមកដល់ប្រទេសកម្ពុជា ដើម្បីណែនាំធនធានទេសចរណ៍វប្បធម៌ នៅក្នុងខេត្ត Heilongjiang។ ក្នុងពេលជាមួយគ្នានេះ លោកស្រីក៏បានដឹងអំពីធនធានទេសចរណ៍វប្បធម៌ដ៏ល្អ ជាច្រើនរបស់កម្ពុជា។ លោកស្រី ពិតជាចូលចិត្តប្រទេសកម្ពុជា ជាពិសេស វប្បធម៌ និងទំនៀមទម្លាប់ ដ៏ពិសេស។ លោកស្រីស្វាគមន៍យ៉ាងកក់ក្តៅចំពោះមិត្តកម្ពុជា ទៅលេងខេត្ត Heilongjiang ដើម្បីទទួលយកបទពិសោធន៍ពីទីក្រុងភ្លោះព្រិលទឹកកក និង តំបន់ប្រកបដោយទេសភាពដ៏ស្រស់ស្អាត Wudalianchi ដើម្បីទទួលយកបទពិសោធន៍នៃវប្បធម៌និទាឃរដូវ ជាមួយនឹងភ្នំភ្លើង ដ៏ពិសេស។

នៅក្នុងកម្មវិធី នាពេលនោះ ភាគីទាំងពីរក៏បានធ្វើបទបង្ហាញលម្អិត អំពីតំបន់ទេសចរណ៍នៅកម្ពុជា និងខេត្តហីឡុងជាំង, ចាក់ផ្សាយវីដេអូឯកសារបង្ហាញពីតំបន់ទេសចរណ៍ប្រកបដោយសក្តានុពលនៃខេត្តហីឡុងជាំង និងតំបន់ទេសចរណ៍កម្ពុជា, កម្មវិធីចុះហត្ថលេខា, សម្តែងរបាំ និងសិល្បៈរួមគ្នា ព្រមទាំង ការតាំងពិព័រណ៍រូបភាព បង្ហាញតំបន់ទេសចរណ៍ ក្នុងបរិយាកាស ប្រកបដោយអត្ថន័យ ជាទីបំផុត៕

អត្ថបទដែលជាប់ទាក់ទង