**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7

នាយករដ្ឋមន្ត្រីចិន លី ឈាង ស្ដីបន្ទោសកងកម្លាំងខាងក្រៅ ចំពោះការជ្រៀតជ្រែកកិច្ចការក្នុងតំបន់

វៀងចន្ទន៍៖ មេដឹកនាំអាស៊ីអាគ្នេយ៍ បានបង្កើនសម្ពាធលើបងធំប្រចាំតំបន់ ចិន ឱ្យគោរពច្បាប់អន្តរជាតិ បន្ទាប់ពីការប៉ះទង្គិចគ្នានៅក្នុងសមុទ្ទចិនខាងត្បូង ដែលមានជម្លោះ ប៉ុន្តែនាយករដ្ឋមន្ត្រីចិន លី ឈាង បានស្ដីបន្ទោសកងកម្លាំងខាងក្រៅ ចំពោះការជ្រៀតជ្រែកក្នុងកិច្ចការតំបន់។

លោក លី បានឆ្លើយតបដោយនិយាយថា សមុទ្ទចិនខាងត្បូង គឺជាផ្ទះរួម ហើយថា ប្រទេសចិន មានកាតព្វកិច្ចការពារអធិបតេយ្យភាពរបស់ខ្លួន។ នេះបើយោងតាមមន្ត្រីអាស៊ានម្នាក់ ដែលបដិសេធមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃការពិភាក្សា។ ក្រោយមកលោក លី បាននិយាយថា ការជ្រៀតជ្រែកដោយកងកម្លាំងបរទេស កំពុងបង្កើតជម្លោះនៅក្នុងតំបន់។ លោក លី បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ានបូកបី ជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងថា៖«យើងត្រូវតែដឹងថាការអភិវឌ្ឍរបស់យើង ក៏កំពុងប្រឈមមុខនឹងកត្តាមិនស្ថិតស្ថេរ និងមិនច្បាស់លាស់មួយចំនួនផងដែរ។ ជាពិសេស កងកម្លាំងខាងក្រៅតែងតែជ្រៀតជ្រែក ហើយថែមទាំងព្យាយាមណែនាំការប្រឈមមុខដាក់គ្នាក្នុងប្លុក និងជម្លោះភូមិសាស្ត្រនយោបាយទៅក្នុងអាស៊ី»។

លើសពីនោះ លោក​សង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាឱ្យតម្លៃលើឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯង។ បញ្ហាទាក់ទងនឹងអាស៊ី គួរតែត្រូវបានដោះស្រាយតាមរយៈការពិភាក្សាក្នុងចំណោមប្រជាជនអាស៊ី និងជោគវាសនារបស់អាស៊ី ត្រូវតែស្ថិតនៅក្នុងដៃរបស់យើងផ្ទាល់»។ លោក លី មិនបានបញ្ចេញឈ្មោះកងកម្លាំងបរទេសនោះទេ ប៉ុន្តែចិនធ្លាប់បានព្រមានសហរដ្ឋអាម៉េរិក កុំឱ្យជ្រៀតជ្រែកក្នុងជម្លោះទឹកដីក្នុងតំបន់។

គួររំឭកថា ម្សិលមិញ លោក លី បានជួបពិភាក្សាជាមួយមេដឹកនាំអាស៊ាន។ កិច្ចប្រជុំ​របស់​សមាគម​ប្រជាជាតិ​ អាស៊ីអាគ្នេយ៍​ទាំង១០ ជាមួយ​ លោក លី បាន​ធ្វើ​ឡើងទន្ទឹមនឹងការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​ហិង្សា​នាពេល​ថ្មីៗ​នេះ ​នៅ​សមុទ្ទចិនខាងត្បូង រវាង​ប្រទេស​ចិន និង​សមាជិក​អាស៊ាន​ហ្វីលីពីន និង​វៀតណាម។

ក្នុងអំឡុងកិច្ចប្រជុំ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស បានអំពាវនាវឱ្យប្រទេសនានា កាត់បន្ថយភាពតានតឹងនៅសមុទ្ទចិនខាងត្បូង។ លោក ម៉ាកូស បានលើកឡើងថា៖«យើងនៅតែបន្តទទួលរងនូវការយាយី និងការគំរាមកំហែង។ ភាគីនានាត្រូវតែបើកចំហដោយស្មោះស្ម័គ្រ ដើម្បីគ្រប់គ្រងភាពខុសគ្នាយ៉ាងយកចិត្តទុកដាក់ និងកាត់បន្ថយភាពតានតឹង»៕

អត្ថបទដែលជាប់ទាក់ទង