**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » 

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអនុគណៈកម្មការប្រណាំងទូក ត្រូវទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ដើម្បីឲ្យពិធីប្រណាំងទូក នៅថ្ងៃទី១៦-១៧ តុលា ប្រព្រឹត្តិទៅដោយរលូន

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យអនុគណៈកម្មការប្រណាំងទូក-ង ថ្នាក់ខេត្តនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអនុគណៈកម្មការប្រណាំងទូកទាំងអស់ ត្រូវទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន។

ឯកឧត្ដមបានបញ្ជាក់ថា «ដើម្បីបង្កលក្ខណៈរីករាយជូនដល់ពលរដ្ឋក្នុងខេត្តបានសប្បាយរីករាយ អនុគណៈកម្មការនីមួយៗត្រូវរៀបចំតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព បាញ់កាំជ្រួច ការប្រគុំតន្រ្តី ការពារសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យសុខភាព ឱ្យបានល្អជៀសវាងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម និងការរៀបចំពីកន្លែងស្នាក់នៅកាហូបចុក មានទឹក ភ្លើង ត្រៀមថ្នាំពេទ្យជូនបងប្អូនប្រជាពលរដ្ឋ»។

ឯកឧត្ដមអភិបាលខេត្តបន្តថា អនុគណៈកម្មការនីមួយៗត្រូវធ្វើការទំនាក់ទំនងគ្នា ដើម្បីការងាររបស់ខ្លួនទទួលបានជោគជ័យ និងដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ធំនឹងរៀបចំពិធីប្រណាំងទូក-ង ទូកខ្នាតអន្តរជាតិ ក្នុងថ្ងៃបុណ្យចេញព្រះវស្សាមានរយៈពេល២ថ្ងៃ ដែលប្រព្រឹត្តនៅថ្ងៃទី ១៦-១៧ ខាងមុខនេះ។

ឯកឧត្ដម នួន ផារ័ត្ន បានអំពាវនាវដល់សម្តេច អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភ គ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗដល់គណៈកម្មការខេត្តរៀបចំពិធី ដើម្បីមានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអ៊ុំទូក និងចាត់ចែងរៀបចំពិធីប្រណាំទូក ង ទូកខ្នាតអន្តរជាតិ ឲ្យទទួលលទ្ធផលល្អប្រសើរ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តមានការតុបតែងភ្លើងចម្រុះពណ៌កែលម្អឲ្យមានសោភ័ណភាព បាញ់កាំជ្រួច ការប្រគំតន្រ្តី ការដាក់តាំងលក់ផលិតផល និងម្ហូបអាហារ ជាច្រើនប្រភេទចង់បង្ហាញពីសមទ្ធិផលមួយចំនួន ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលអណត្តិថ្មីដែលមានថ្នាក់ដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតដោយទូកដែលត្រូវចូលរួមប្រកួតនៅថ្ងៃទី១៦-១៧ ខែតុលា មានទូកផ្កាចារ ១៤ទូក, ទូកខ្នាតអន្តជាតិ ៤០ទូក និងទូក-ង ៩ទូក៕

អត្ថបទដែលជាប់ទាក់ទង