ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេភ្នំដិនសោម ក្នុងភូមិសាស្រ្តខេត្តតាកែវ

ភ្នំពេញ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្តារប្រឡាយមេភ្នំដិនសោម ស្ថិតនៅឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។
សូមជម្រាបថា ការងារសំខាន់ៗនៃគម្រោងស្តារប្រឡាយមេភ្នំដិនសោមមានដូចជា៖ ១)ស្តារប្រឡាយមេ ប្រវែង ២ ៧០០ម៉ែត្រ និង២)សាងសង់សំណង់សំណង់សិល្បការ្យចំនួន ៦កន្លែង។ រហូតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៣៥% ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុននេះ។
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារ លោកប្រធាននាយកដ្ឋានវិស្វកម្មបានគូសបញ្ជាក់ឱ្យដឹងថា គម្រោងនេះជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៣០០ហិកតា និងរដូវប្រាំងចំនួន ២០០ហិកតា ជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ៦០៨គ្រួសារ ក្នុងភូមិចំនួន៥ នៃឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ៕

