**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង

World Bank៖ ក្នុងឆ្នាំ២០២៤ ​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក នៅ​តែ​បន្ត​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន​ជាង​តំបន់​ដទៃទៀត លើ​ពិភពលោក

ភ្នំពេញ៖ របាយការណ៍ប្រចាំឆមាសរបស់ធនាគារពិភពលោក (World Bank) ​បាន​និយាយនៅ​ថ្ងៃនេះ​ថា តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក (EAP) នៅ​តែ​បន្ត​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន​ជាង​តំបន់​ដទៃទៀតលើ​ពិភពលោកក្នុងឆ្នាំ២០២៤​ ប៉ុន្តែនៅ​ក្នុង​សន្ទុះ​មួយ​យឺត​ជាង កាល​មិន​ទាន់​​មាន​ការ​ផ្ទុះ​​ជំងឺ​រាត​ត្បាត​​សកល។

នៅ​ក្នុង​របាយការណ៍ បច្ចុប្បន្ន​ភាព​ស្ថាន​ភាព​សេដ្ឋកិច្ច​​អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ធនាគារ​ពិភពលោក​ព្យាករ​ថា ​ក្នុង​ឆ្នាំ​២០២៤ តំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកមាន​កំណើន​សេដ្ឋកិច្ច​ក្នុងអត្រា ៤.៨ភាគរយ ប៉ុន្តែ​អត្រា​នេះ​នឹងធ្លាក់​មកនៅ ៤.៤ភាគរយវិញ ក្នុងឆ្នាំ២០២៥។កំណើននៅប្រទេសចិន ដែលជាសេដ្ឋកិច្ចធំ​ជាងគេ​ក្នុង​តំបន់ ​ត្រូវបានព្យាករថានឹងធ្លាក់ចុះ​ពី៤.៨ភាគរយ ​ក្នុង​ឆ្នាំនេះ មក​នៅ៤.៣ភាគរយ ​​ឆ្នាំក្រោយ ខណៈ​​ដែលទីផ្សារអចលនទ្រព្យនៅ​តែ​មាន​ភាពទន់​​ខ្សោយ​​រ៉ាំរ៉ៃ, តម្រូវការអ្នកប្រើ​ប្រាស់ និង​វិនិយោគិន​​ខ្វះ​ទំនុក​ចិត្ត​ អម​ដោយ​បញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធមួយ​ចំនួន​ទៀត ដូចជា ភាពចាស់ជរា និងភាព​តានតឹង លើពិភពលោក។កំណើនសេដ្ឋកិច្ច​នៅផ្នែក​ផ្សេង​ទៀតក្នុងតំបន់នេះ ត្រូវបានព្យាករថា នឹងកើនឡើងពី ៤.៧ភាគរយ ក្នុង​ឆ្នាំនេះ ដល់៤.៩ភាគរយ នៅឆ្នាំក្រោយ ដោយសារអត្ថប្រយោជន៍ពីការកើនឡើង នៃការប្រើប្រាស់ក្នុងស្រុក, ការងើប​ឡើង​វិញ​នៃ​ការនាំចេញទំនិញ និងការស្ទុះងើបនៃវិស័យទេសចរណ៍។

នៅ​ក្នុងចំណោមប្រទេសធំៗ មានតែ​ឥណ្ឌូនេ​ស៊ីទេ​ដែលគេ​រំពឹងថា ​សេដ្ឋកិច្ចនៅឆ្នាំ២០២៤ និង ឆ្នាំ​២០២៥ នឹង​មាន​កំណើនត្រឹម​ ឬលើសពីកម្រិតមុនពេលមាន​ជំងឺរាតត្បាតសកល​។
ផ្ទុយទៅវិញ នៅ​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម គេរំពឹងថា​​សេដ្ឋកិច្ច​នឹងមាន​កំណើន​ក្នុង​កម្រិតទាបជាងនៅ​ឥណ្ឌូនេស៊ី​។ រីឯ​នៅ​តាម​​ប្រទេសកោះប៉ាស៊ីហ្វ៊ិក សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករថានឹងកើនបាន​ ៣,៥ភាគរយ ក្នុង​ឆ្នាំ២០២៤ និង ៣,៤ភាគរយ ក្នុង​ឆ្នាំ២០២៥ ដោយសារ​វិស័យ​ទេសចរណ៍ស្ទុះងើបឡើងវិញ។ កំណើននៃ​ការ​វិនិយោគនៅតែមានភាព​ទន់ខ្សោយនៅទូទាំង​តំបន់។

លោកស្រី​ ម៉ានូអែឡា វ. ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំ​តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានថ្លែងថា «បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅ​តែ​បន្តដើរ​តួ​ជា​ក្បាលម៉ាស៊ីននៃកំណើន​សេដ្ឋ​កិច្ចពិភពលោក។ យ៉ាងណាក៏ដោយ កំណើន​កំពុងថមថយ​ល្បឿន។ ដូច្នេះ ដើម្បី​រក្សា​បាននូវកំណើនរឹងមាំ​ក្នុង​រយៈ​ពេល​មធ្យម បណ្តា​ប្រទេសក្នុងតំបន់​​នេះ​ ត្រូវអន្តរ​សកម្ម​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម និងកំណែទម្រង់សេដ្ឋកិច្ចរៀងៗខ្លួន​ ដើម្បីត្រាយ​​ផ្លូវ​សម្រាប់​ដំណើរ​សេដ្ឋកិច្ច​ទៅ​មុខ ក្នុង​កាលៈទេសៈដែល​មាន​ការប្រែប្រួល​បែបផែន​ពាណិជ្ជកម្ម និងការ​ផ្លាស់ប្តូរបច្ចេក​វិទ្យា»។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចនេះ បានគូស​រំលេច​កត្តាបីយ៉ាង​ ដែលទំនងជាជះ​ឥទ្ធិ​ពលទៅលើ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់៖ ១) ការផ្លាស់ប្តូរលំនាំ​ពាណិជ្ជកម្ម និងការវិនិយោគ, ២) កំណើនយឺតនៅ​ក្នុងប្រទេសចិន, និង ៣)​ ការកើនឡើងនៃ​​ភាពមិនច្បាស់លាស់នៃគោលនយោបាយសកល។

ទីមួយ៖ ភាពតានតឹងពាណិជ្ជកម្មនាពេលថ្មីៗរវាងសហរដ្ឋអាមេរិក និងចិន បានបង្កឱកាសសម្រាប់​ប្រទេស​​ដូចជា​វៀតណាម ឱ្យ​ខិ​តខំ​ពង្រឹងតួនាទីរបស់ខ្លួន​នៅក្នុងខ្សែច្រវាក់តម្លៃសកល ក្នុង​ការ «តភ្ជាប់» ដៃគូ​ពាណិជ្ជ​កម្ម​សំខាន់​ៗ។ការ​លក់​របស់​ក្រុម​ហ៊ុន​វៀតណាមដែលនាំចេញទៅសហរដ្ឋអាមេរិក បាន​កើនទំហំ​​ជិត ២៥ភាគរយ​ លឿនជាងក្រុមហ៊ុនដែល​នាំ​​ចេញ​​ទៅកាន់គោលដៅផ្សេងទៀត ក្នុងចន្លោះពី​ឆ្នាំ​២០១៨ ​ដល់​ឆ្នាំ​២០២១។ យ៉ាងណាក៏ដោយ ភស្តុតាងថ្មីៗបង្ហាញថា សេដ្ឋ​កិច្ចតាម​បណ្តា​ប្រទេស​ប្រហែលជា​អាច​បាន​ត្រឹម​តែ​ដើរតួជា​ «ឧបករណ៍តភ្ជាប់ឯកទិស» ប៉ុណ្ណោះ ដោយសារ​តែ​មាន​ការ​រឹតត្បិត​ជាង​មុន​នៅ​ក្នុង​វិធាន​​​ថ្មីៗស្តីពីប្រភពដើមទំនិញ​ ​លើ​ការ​នាំចូល និងការនាំចេញ។

ទីពីរ៖ ប្រទេសជិតខាង​នៃ​ប្រទេស​ចិន ​បាន​ទទួល​អត្ថ​​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​ដ៏រឹងមាំរបស់ចិន ក្នុង​រយៈ​ពេល​បី​ទស​វត្សរ៍​ចុងក្រោយនេះ ប៉ុន្តែទំហំនៃអត្ថ​​ប្រយោជន៍​ដែល​ជា​កម្លាំងរុញច្រានសេដ្ឋ​កិច្ច​នោះ ពេលនេះ កំពុងរួមតូច​ជា​ងមុន​ហើយ​។ ប្រទេសចិនបានសណ្តោងអូសប្រទេសផ្សេងទៀតតាមរយៈ​តម្រូវការនាំចូលរបស់ខ្លួន ប៉ុន្តែ​ឥឡូវ​នេះ ​សេដ្ឋកិច្ច​របស់​ចិន​លូត​លាស់​យឺតជាង ផ.ស.ស នៃ​ប្រទេស​ទាំងនោះ​ទៅទៀត។ ការនាំចូលបានកើនឡើងត្រឹមតែ ២.៨ភាគរយ ប៉ុណ្ណោះ​ក្នុង​រយៈពេល ៧ខែដំបូង នៃឆ្នាំនេះ ធៀបទៅ​នឹងជិត ៦ភាគរយ​ ក្នុងមួយឆ្នាំក្នុងទសវត្សរ៍មុន។

ទីបី៖ ភាពមិនប្រាកដប្រជាសកលលោក​ អាចជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ច​ក្នុង​តំបន់​​អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។ ក្រៅ​ពី​ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ភាពមិនច្បាស់លាស់កាន់​តែ​ខ្លាំង​នៃ​គោល​នយោបាយ​សេដ្ឋកិច្ច​ អាច​​កាត់​បន្ថយ​ផលិតកម្មឧស្សាហកម្ម និងតម្លៃភាគហ៊ុនក្នុងតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក រហូតដល់ ០,៥ភាគរយ និង ១ភាគរយ រៀងៗខ្លួន​។

អត្ថបទដែលជាប់ទាក់ទង