និស្សិតប្រមាណ ១៦០នាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការបរិច្ចាកឈាម

ភ្នំពេញ៖ និស្សិតប្រមាណ ១៦០នាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការបរិច្ចាកឈាម ដើម្បីឈានឆ្ពោះទៅការប្រារព្ធកម្មវិធីបរិច្ចាកឈាម «ធ្វើជាអ្នកបរិច្ចាកឈាមសង្គ្រោះជីវិត និងសង្គ្រោះបឋម» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាពេលខាងមុខ។
ជាក់ស្តែងនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៤ នេះ ក្រុមការងារទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សហការជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការបរិច្ចាកឈាម ជូនដល់និស្សិត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធជាតិកម្ពុជា យុវជនសសយក សរុបប្រមាណ១៦០នាក់។
គោលបំណងនៃការអប់រំផ្សព្វផ្សាយគឺដើម្បីឱ្យនិស្សិតយល់ដឹងពីសារៈសំខាន់ក្នុងការបរិច្ចាកឈាម និងចូលរួមបរិច្ចាកឈាមដើម្បីសង្គ្រោះជីវិតជួយដល់ជនរងគ្រោះ៕

