ក្រសួងរៀបចំដែនដី និងរដ្ឋបាលថ្នាក់ក្រោមជាតិ បេ្តជ្ញាឆ្លើយតបទៅនឹងគោលការណ៍ទាំង៥ នៃច្បាប់សំណង់

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានបេ្តជ្ញារួមគ្នាដើម្បីឆ្លើយតបទៅនឹងគោលការណ៍ទាំង៥ នៃច្បាប់សំណង់។
គោលការណ៍ទាំង៥ នៃច្បាប់សំណង់រួមមាន៖
ទី១៖ ការពារផលប្រយោជន៍សាធារណៈ និងសិទ្ធិបុគ្គល
ទី២៖ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន
ទី៣៖ រៀបចំដែនដី និងនគរូបនីយកម្ម
ទី៤៖ អភិវឌ្ឍបៃតង ការពារធនធានធម្មជាតិ និងបរិស្ថាន
ទី៥៖ រក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ។
ច្បាប់នេះមានគោលបំណងធានា៖
ទី១៖ គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន
ទី២៖ សោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាព សាធារណៈ
ទី៣៖ គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់
ទី៤៖ ការបង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម៕

