**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ

ប្រធានាធិបតីថ្មីស្រីលង្កា ធ្វើតាមការសន្យា ដោយាអំពាវនាវឱ្យមានការបន្ធូរបន្ថយពន្ធ ក្នុងកិច្ចប្រជុំលើកដំបូងជាមួយ IMF

កូឡំបូ៖ មេដឹកនាំថ្មីរបស់ប្រទេសស្រីលង្កាបានប្រកាន់ខ្ជាប់ទៅនឹងការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនក្នុងការកាត់បន្ថយពន្ធ និងការផ្តល់វិធានការបន្ធូរបន្ថយផ្សេងៗដល់ប្រជាពលរដ្ឋក្នុងកិច្ចប្រជុំលើកដំបូងរបស់ប្រធានាធីបតីរូបនេះជាមួយមន្ត្រីមកពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចាប់តាំងពីចូលកាន់តំណែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានផ្លូវការមួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Anura Kumara Dissanayake ជាមេដឹកនាំឆ្វេងនិយមដែលបានឈ្នះការបោះឆ្នោតកាលពីពីរសប្តាហ៍មុនបាននិយាយថា លោកនៅតែប្តេជ្ញាចិត្តចំពោះគោលបំណងរួមនៃកម្មវិធីប្រាក់កម្ចីសង្គ្រោះចំនួន ៣ ពាន់លានដុល្លាររបស់មូលនិធិ IMF ប៉ុន្តែគោលបំណងទាំងនេះគួរតែត្រូវសម្រេចបាន «តាមរយៈមធ្យោបាយផ្សេងដែលសម្រាលបន្ទុករបស់ប្រជាជន»។

លោកបានជួបប្រជុំជាមួយក្រុមការងាររបស់មូលនិធិ IMF ដែលដឹកនាំដោយលោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក ដែលជាកិច្ចប្រជុំថ្ងៃទីពីរកាលពីថ្ងៃសុក្រ។

លោក Dissanayake បាននិយាយថា រដ្ឋាភិបាលចង់ផ្តល់វិធានការបន្ធូរបន្ថយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារពន្ធតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូលខ្ពស់ បន្ទាប់បានសន្យានៅយុទ្ធនាការបោះឆ្នោតថានឹងផ្តល់ការបន្ធូរបន្ថយពីវិធានការតឹងរ៉ឹងដែលបានចរចាដោយមេដឹកនាំមុនជាមួយមូលនិធិ IMF ដើម្បីទទួលបានថវិកាសង្គ្រោះពីមូលនិធិ IMF កាលពីឆ្នាំមុន។

មូលនិធិ IMF បាននិយាយថា ខ្លួនបើកចំហក្នុងការចរចាជាមួយរដ្ឋាភិបាលថ្មីរបស់ស្រីលង្កាជុំវិញមធ្យោបាយផ្សេងទៀតក្នុងការសម្រេចគោលដៅរបស់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យមូលនិធិ IMF អ្នកស្រី Julie Kozack បាននិយាយថា ការអនុវត្តវិធានការស្ថិតក្រោមលក្ខខណ្ឌថវិកាសង្គ្រោះរបស់ប្រទេសស្រីលង្កាមានភាពរឹងមាំ ហើយកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់កំពុងទទួលបានផ្លែផ្កា។

អ្នកស្រី Kozack បានមានប្រសាសន៍ថា៖ «ទោះជាយ៉ាងណា ដូចដែលយើងបាននិយាយពីមុនមក ភាពងាយរងគ្រោះសំខាន់ៗ និងភាពមិនច្បាស់លាស់នៅតែមាន ហើយនេះមានន័យថា ការរក្សាសន្ទុះកំណែទម្រង់គឺមានសារៈសំខាន់»៕

អត្ថបទដែលជាប់ទាក់ទង