**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

គណ:កម្មការទឹ៨នៃរដ្ឋសភា ពិភាក្សា​ពីកិច្ចប្រជុំពាក់ព័ន្ធនឹងការអនុវត្តផែនការសន្និសីទអន្តរជាតិស្ដីពី ប្រជាជននិងការអភិវឌ្ឍន៍ ICPD 30

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអនុញ្ញាតឱ្យលោកស្រី Sandra Bernklau តំណាងនៃអង្គការ UNFPA ប្រចាំនៅកម្ពុជា លោក ម៉ៃ ទុំ តំណាងរងនៃអង្គការ UNFPA ប្រចាំនៅកម្ពុជាចូលជួបពិភាក្សាលើកិច្ចប្រជុំនៅទីក្រុងអូស្លូ នៃប្រទេសNorway នាពេលកន្លងមក និងការអនុវត្តផែនការសន្និសីទអន្តរជាតិស្ដីពី ប្រជាជន និងការអភិវឌ្ឍន៍ ( ICPD 30) នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបពិភាក្សាការងារនេះ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានចែករំលែកអំពីសកម្មភាពការងាររបស់គណៈកម្មការទី៨ ក្នុងនីតិកាលពី៧ លើវិស័យក្រោមបន្ទុករបស់គណៈកម្មការរួមមានវិស័យសុខាភិបាល សង្គមកិច្ច និងយុវនីតិសម្បទា ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រមទាំងផ្សារភា្ជប់ជាមួយសកម្មភាពការងាររបស់ CAPPD រួមមានយុវជន ស្រ្ដី និងមនុស្សចាស់ ដែលបច្ចុប្បន្ន លោកជំទាវ ជាអនុប្រធានប្រចាំការផងដែរ។

លោកជំទាវបានបន្តទៀតថា តួនាទីរបស់សភាសំខាន់ណាស់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនឺតិកាលទីកាល៧ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសុខភាព និងជនងាយរងគ្រោះ។ រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងវិស័យសុខាភិបាលនៅតាមមូលដ្ឋាន និងឈានទៅគ្របដណ្តប់សុខភាពជាសកល ដែលបច្ចុប្បន្ននេះគណៈ កម្មការទី៨ បានដាក់ចេញនូវពាក្យស្លោកមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺ សុខភាពជាកូនសោរគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ជាកិច្ចឆ្លើយតប លោកស្រី Sandra Bernklau តំណាង UNFPA បានកោតសរសើរ និងស្ញប់ស្ញែងចំពោះសមិទ្ធផល និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់គណៈកម្មការទី៨ និងស.ស.ក.ប្រ.អ។ ក្នុងនោះ តំណាង UNFPA ក៏បានគាំទ្រ និងចូលរួមសហការជាមួយគណៈកម្មការទី៨ ក្នុងការអនុវត្តគំនិតផ្ដួចផ្ដើម និងសកម្មភាពនានាដែលជាចក្ខុវិស័យរួម និងបម្រើឱ្យសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសស្រ្ដី យុវជន និងមនុស្សចាស់ ដែលជាកោសិកាដ៏សំខាន់នៃសង្គម ជាពិសេសតាមរយៈការតាមដាន និងជំរុញការអនុវត្តកម្មវិធីសកម្មភាព ICPD ៕

អត្ថបទដែលជាប់ទាក់ទង