**រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦**អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរស្រុកក្រគរ ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវយកកម្រៃក្រៅផ្លូវការឡើយ**ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កើនឡើងដល់ ៣ ៣៤២នាក់**អូស្រ្តាលីចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដើម្បីពង្រឹងទំនាក់ទំនង**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ**រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ**សម្តេចតេជោ បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន**អគ្គសេនាធិការកងទ័ពអុីស្រាអែល ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅភាគខាងត្បូងលីបង់ និងប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់**ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអុីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ**OPEC+ ប្រកាសឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ**រកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ចំនួន ១៤ប្រភេទ កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ**សម្ដេចតេជោ៖ គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ

អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រកបការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍បន្តចុះឈ្មោះដើម្បីទទួលបានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងពីថ្ងៃចេញសេចក្តីជូនដំណឹងជាសាធារណកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ អំពីការចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមក ក្រសួងព័ត៌មានបានបន្តទទួលសំណើសុំកូនសៀវភៅនេះជាច្រើន និងជាបន្តបន្ទាប់ ពីអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ខណៈមកទល់ពេលនេះការស្នើសុំមានចំនួន ៨,២០០ ក្បាលហើយ។

ឯកឧត្តម អស្នារិទ្ធ បន្តថា បច្ចុប្បន្នមានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសរុបចំនួន១,២០០ ក្បាលហើយ ដែលកំពុងស្ថិតក្នុងដៃអ្នកប្រកបអាជីពសារព័ត៌មាន និងត្រូវបានអ្នកសារព័ត៌មានដាក់តាមខ្លួនជាប្រចាំ ខណៈអ្នកសារព័ត៌មានផ្សេងទៀតបានប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក្នុងទម្រង់អេឡិចត្រូនិក។ ទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈ នៃការគោរពតួនាទីនិងករណីយកិច្ចក្នុងអាជីពសារព័ត៌មាន និងការគាំទ្រយ៉ាងពេញលេញដល់ការអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានពីសំណាក់តួអង្គក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ ការអនុវត្តយ៉ាងពេញលេញនេះគឺដោយសារតែអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងអំពីសារៈសំខាន់នៃការប្រតិបត្តិធម្មនុញ្ញវិជ្ជាជីវៈនេះក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ពួកគេ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពការងារ គុណតម្លៃវិជ្ជាជីវៈ និងធានាប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ។

ឯកឧត្តម អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានក្រើនរំលឹកជូនជាថ្មីថា អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកធ្វើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ទាំងអស់ អាចស្នើសុំកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដោយគ្រាន់តែបំពេញព័ត៌មានក្នុងទម្រង់ស្នើសុំអនឡាញ។ សម្រាប់ការស្នើសុំទាំងអស់ ក្រសួងព័ត៌មាននឹងរៀបចំការប្រគល់ជូនក្នុងពេលឆាប់ៗនេះ។ ដូច្នេះដើម្បីទទួលបានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សូមចូលទៅកាន់ទម្រង់ស្នើសុំអនឡាញតាមរយៈQR Code ដែលអាចរកឃើញនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន និងតាមរយៈការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរដ្ឋនិងឯកជន៕

អត្ថបទដែលជាប់ទាក់ទង